ព័ត៌មានជាតិ

មាន​ប្រទេសតែពីរគត់! ដែល​បានកំពុង​ចាក់​វ៉ាក់សាំង Johnson & Johnson!

គិតមកត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ប្រទេសតែពីរគត់​ដែលបាន​ដំណើរការ​កម្មវិធី​ចាក់វ៉ាក់សាំងកូវីដ១៩ Johnson & Johnson គឺ​សហរដ្ឋអាមេរិក និង​អាហ្រ្វិកខាងត្បូង។

អាហ្រ្វិកខាងត្បូង ជាប្រទេសមុនគេ​ដែលចាប់ផ្តើម​ចាក់វ៉ាក់សាំង Johnson & Johnson កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ​២០២១ ប៉ុន្តែ​វាស្ថិតក្នុង​ដំណាក់កាល​សាកល្បង (Clinical Trails)។ ចំណែក​សហរដ្ឋអាមេរិក ចាប់ផ្តើម​ចាក់វ៉ាក់សាំងនេះ​កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ​២០២១។

សូមជម្រាបដែរថា គិត​ត្រឹមម្សិលមិញ វ៉ាក់សាំង​ AstraZeneca ត្រូវបាន​ប្រើប្រាស់​ច្រើនជាងគេ ពោលគឺ​ប្រើក្នុងប្រទេស និងដែនដី ប្រហែល១០០ហើយ (រាប់បញ្ចូលទាំងវ៉ាក់សាំង AstraZeneca ដែលផលិតនៅ​ឥណ្ឌា និងកូរ៉េខាងត្បូង)។ បន្ទាប់មកវ៉ាក់សាំង Pfizer ប្រើក្នុងប្រទេសជាង ៧០, Moderna (ជាង ៤០ប្រទេស), Sputnik V (ជាង២០ប្រទេស), Sinopharm (ជាង២០ប្រទេស) និង Sinovac (ជាង ១០ប្រទេស)៕

ប្រភព៖TimeofIsrael

មតិយោបល់