ភ្នំពេញៈ នៅវេលាម៉ោង ១២និង៤៥នាទីយប់ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកុងតឺន័របុករថយន្ត lexus RX330 ស្ថិតតាមបណ្ដោយផ្លូវចោមចៅ (វ៉េង ស្រេង) ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនកើតហេតុគេឃើញរថយន្ត lexus RX330 មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AP-5052 ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបង្អង់ល្បឿន ខណៈមានរថយន្តនិងម៉ូតូបើកឆ្លងផ្លូវនៅខាងមុខ ស្រាប់តែរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ក្រហម ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ព្រះសីហនុ3A-1665 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកគូទរថយន្ត lexus ពេញទំហឹងបណ្ដាលឲ្យខូចខាតតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ច ចុះមកដល់ទីតាំងកើតហេតុ បានឲ្យភាគីទាំង២ ធ្វើការសម្រួលគ្នាដើម្បីបញ្ចប់រឿង៕
មតិយោបល់