ភ្នំពេញ: មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ លោក ជឹម ឫទ្ធី បានប្រាប់ Post News ថា មានករណីអគ្គិភ័យឆាបឆេះកន្លែងស្តុកសំរាម ចំនុចរោងចក្រ ដេរស្បែកជើង យីហោ យឹមឡុង ជាប់ខ្លោងទ្វារ បុរីសែនមនោរម្យ កាលវេលាម៉ោង១២យប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោបានបន្តថា ករណីអគ្គិភ័យខាងលើនេះ រលត់ទាំងស្រុងហើយ មិនបណ្តាលឲ្យឆេះរាលដាលដល់រោងចក្រឡើយ ដោយប្រើរថយន្តពន្លត់អគ្គិភ័យអស់ចំនួន០៤គ្រឿង ទើបគ្រប់គ្រងស្ថានការបាន៕
មតិយោបល់