ព័ត៌មានជាតិ

(មានវីដេអូ) ផឹកស៊ីស្រវឹងកើតជម្លោះកាប់៤ខ្វែវស្លាប់

ព្រៃវែងៈ អំពើរឃាតកម្មយ៉ាងរន្ធត់មួយ បានកើតចេញពីបងប្អូនបង្កើតផឹកស៊ីជាមួយគ្នា ហើយទាស់ពាក្យសម្តីគ្នាបន្តិចបន្តួច បណ្តាលឲ្យប្អូនដាច់ចិត្តទាញបងប្រុសដែលក្នុងសភាពស្រវឹងជោគជាំផងនោះ ចុះពីលើផ្ទះ ហើយកាប់ចំនួន០៤ ខ្វាវចំកញ្ចឹងករប្រកាច់ស្លាប់មួយរំពេច។

ហេតុការណ៍ដ៏សែនរន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១០៖៤០នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅផ្ទះកើតហេតុខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្រមាណជា១០នាទីយប់ ពួកគាត់បានឮសម្លេងឈ្លោះប្រកែកគ្នារវាងបងប្អូនបង្កើត (ជនរងគ្រោះនឹងជនសង្ស័យ) បានឈ្លោះប្រកែកគ្នា ក្រោយពីបានផឹកស៊ីជាមួយគ្នាតាំងពីព្រលប់ ខណៈនោះអ្នកជិតខាង បាននាំគ្នាចេញមកមើលក៏ឃើញជនសង្យ័យកាន់កាំបិតខ្វាវកាប់ជនរងគ្រោះប្រកាច់ស្លាប់នៅហ្នឹងជិតជណ្តើរបាត់ទៅហើយ។

សមត្ថកិច្ចបានឲ្យដឹងដែរថា ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុហើយធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ហើយក្រុមគ្រួសារនេះ មានបងប្អូន៦នាក់ស្រី៤ និងពិការភ្នែកស្រី២នាក់ ។ ជនសង្ស័យខាងលើមានឈ្មោះ សំ រុំ ភេទប្រុស អាយុ២៤ឆ្នាំត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះដែលមានឈ្មោះ សំ រី ភេទប្រុស អាយុ៣៨ឆ្នាំដែលរស់នៅភូមិឃុំខាងលើ។

ហើយពាក់ពន្ធ័និងករណីនេះដែរ បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យអ្នកយកព័ត៌មានយើងដឹងថា ខ្លួនពិតជា ដាច់ចិត្តកាប់បងបង្កើតនោះមែនដោយសារតែបងប្រុសរបស់ខ្លួន នោះគឺតែងតែរករឿងអុកឡុកបងប្អូនស្ទើរតែរាល់ថ្ងៃទើបដល់ថ្ងៃកើតហេតុ រូបគេទ្រាំមិនបានក៏សម្រេចចិត្តកាប់បងរបស់ខ្លួនចំនួន០៣ខ្វាវ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តងទៅ។

សមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា ជនសង្ស័យនេះ គឺពិតជាបានកាប់បងរបស់ខ្លួនចំនួន០៣ក្វេវមែន ហើយក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការពិនិត្យ រួចបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ រីឯជនសង្ស័យត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់