ព័ត៌មានជាតិ

បង្រ្កាបជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

សៀមរាប: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង អធិការដ្ឋាននគរបាល ក្រុងសៀមរាប និងស្រុកបន្ទាយស្រី បានចុះស្រាវជ្រាវ បង្រ្កាបជនសង្ស័យចំនួន០៤នាក់ ស្រីចំនួន០២នាក់ ពីបទចាត់ចែង ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀនចំនួន០២គោលដៅ៖

គោលដៅទី០១ : នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទស្រី:
១–ឈ្មោះ ខា សំអាត ហៅ លីន ភេទ ស្រី ឆ្នាំកំណើត២០០២ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិ តាវៀន សង្កាត់សាលាកម្រើក ក្រុង/ខេត្ត សៀមរាប។

សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន: ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន០១ កញ្ចប់ស្មើនឹងទម្ងន់០.៨ក្រាម(ទាំងសម្បក) និងទូរស័ព្ទដៃចំនួន០១គ្រឿង។

គោលដៅទី០២ : សមត្ថកិច្ចបានបន្តស្រាវជ្រាវ បក្ខពួកជនសង្ស័យចំនួន០៣នាក់បន្ថែមទៀត នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ ស្លក្រាម ក្រុង/ខេត្តសៀមរាប និងលំនៅដ្ឋាន ស្ថិតនៅភូមិភ្ញាជ័យ សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។

២–ឈ្មោះ ឡាយ ដាវីន ភេទ ស្រី ឆ្នាំកំណើត ១៩៩៣ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិ ធ្លកអណ្តូង សង្កាត់ ស្លក្រាម ក្រុងខេត្ត សៀមរាប។ ៣–ឈ្មោះ ធី រដ្ឋា ហៅ ទ័រ ភេទ ប្រុស ឆ្នាំកំណើត ២០០៣ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ ភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុង ខេត្ត សៀមរាប។ ៤–ឈ្មោះ ស៊ុយ សុឡាយ ភេទប្រុស ឆ្នាំកំណើត ២០០៣ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងខេត្ត សៀមរាប។

សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន : ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន ០៣ កញ្ចប់ស្មើនឹងទម្ងន់១ក្រាម(ទាំងសំបក) ទូរស័ព្ទដៃចំនួន០២គ្រឿង សម្ភារ:វេចខ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានការិយា ល័យជំនាញបញ្ចូនទៅសាលាដំបូងថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ២០២០ ៕

មតិយោបល់