ព័ត៌មានជាតិ

ជនជាតិវៀតណាមជិត១០នាក់ ត្រូវសមត្ថកិច្ចកម្ពុជាចាប់ខ្លួន

ភ្នំពេញ: ជនអន្តោប្រវេសន៍ដែលជាជនជាតិវៀតណាមប្រុសស្រីជិត១០នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ធ្វើការចាប់ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចម្តុំគល់ស្ពានស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រតិបត្តិការបង្ក្រាបនេះដែរ ធ្វើឡើងដោយមានការដឹកនាំកម្លាំងដោយ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្បូងពិនិត្យការស្នាក់នៅរបស់ជនបរទេស តាមបណ្តាហាងកាហ្វេនិងទីតាំងកោសជប់ម៉ាស្សា តាមបណ្តោយផ្លូវ២៧១ ជាក់ស្តែងក្នុងប្រតិបត្តិការនេះដែរ កម្លាំងធ្វើការចាប់ឃាត់ខ្លួនបានស្ត្រីជនជាតិវៀតណាមចំនួន៩នាក់ បន្ទាប់ពីរកឃើញថា អ្នកទាំង៩នាក់នេះ បានលួចឆ្លងដែនដោយខុសច្បាប់និងបើកលក់កាហ្វេ ម៉ាស្សា កោសជប់ និងបំរើផ្លូវភេទ ។ ហើយបច្ចុប្បន្ន អ្នកទាំង៩នាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

អន្តោប្រវេសន៍

អន្តោប្រវេសន៍

អន្តោប្រវេសន៍

អន្តោប្រវេសន៍

អន្តោប្រវេសន៍

អន្តោប្រវេសន៍

អន្តោប្រវេសន៍

អន្តោប្រវេសន៍

អន្តោប្រវេសន៍

អន្តោប្រវេសន៍

អន្តោប្រវេសន៍

អន្តោប្រវេសន៍

អន្តោប្រវេសន៍

មតិយោបល់