ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ក្រោយពេលធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃមួយគ្រឿង 1+plush 7 t មួយគ្រឿង បានសម្រេច កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ពីជនរងគ្រោះម្នាក់ នៅលើស្ពានអាកាសស្ទឹងមានជ័យថ្មី ផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បន្ទាប់មកជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ក្រោយពេលទទួលពាក្យបណ្តឹង ពីជនរងគ្រោះរួចមក សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំងជំនាញ នគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បានបើកការស្រាវជ្រាវ តាមកាំម៉ារ៉ាសុវត្ថិភាព លុះនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោ ហ៊ត ពុធមុន្នីថា វីន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស នៅចំណុចមុខផ្ទះជនសង្ស័យ ភូមិមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
បច្ចប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងម៉ូតូមួយគ្រឿង ដែលជាមធ្យោបាយជិះ សម្រាប់ធ្វើសកម្មភាពឆក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការកសាងសំណុំរឿង និងអនុវត្តន៍តាមនីតិវិធី ៕
មតិយោបល់