ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលម្ចាស់១ម៉ឺនសំណាងដែលគេចផុតពីគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវដែលរថយន្តកុងតៃន័របត់កិនម៉ូតូខ្ទេចបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទុលមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុមាននារីម្នាក់ជិះម៉ូតូម៉ាកស្កុបពីពណ៍ឈាមជ្រូកពាក់ស្លាកលេខ ភ្នំពេញ 1DC 5896 បានធ្វើដំណើរទិសដៅពីលិចទៅកើតរហូតមកដល់ចំណុចកើតហេតុបានបត់ឆ្វេងចូលក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេស ស្របពេលនោះមានរថយន្តសណ្តោងទូរកុងតាន័ពាក់ស្លាកលេខ ភ្នំពេញ 3E-5705 របើកបរដោយបុរសម្នាក់មកពីក្រោយ បត់ឆ្វេងដូចគ្នាកិនម៉ូតូខាងលើខ្ទេចតែសំណាងម្ចាស់ខ្ទាតចេញ ខូចខាតតែសម្ភារ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់យកដាក់អែបនិងឲ្យតំណាងភាគីសងខាងដោះស្រាយគ្នាមួយជំហានសិន៕
មតិយោបល់