ព័ត៌មានជាតិ

ខណ្ឌចំនួន៣ ចុះធ្វើអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារជូនប្រជាពលរដ្ឋទាំងយប់

ភ្នំពេញៈ ដើម្បីសម្រួល និងពន្លឿនក្នុងដំណើរការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នៃការចុះឈ្មោះបោះឆ្នោតនៅពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណ្ឌចំនួនបី ក្នុងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាជនទាំងយប់ផងដែរ។

ខណ្ឌចំនួន ៣នៅរាជធានីភ្នំពេញ ដែលចុះធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីជូនប្រជាពលរដ្ឋទាំងយប់នោះ រួមមាន ខណ្ឌទួលគោក ខណ្ឌ ជ្រោយចង្វារ និងខណ្ឌពោធិ៍សែនជ័យ ដែលការចុះធ្វើនេះ បន្ទាប់ពីមានការបញ្ជាពីស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដើម្បីចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ក្នុងខណ្ឌចំនួនទាំង១២។

នៅយប់ថ្ងៃទី២៩ ខែសីហានេះ លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធ បានចុះធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីដល់ប្រជាពលរដ្ឋដែលគាត់ពិការដៃ និងជើងទាំងសងខាង ដល់ផ្ទះតែម្តង ដើម្បីសម្រួលការលំបាក រួមទាំងនាំយកអំណោយមួយចំនួនចែកជូនផងដែរ។ ចំណែកនៅខណ្ឌពោធិ៍សែនជ័យ ដឹកនាំលោក យឹម សារ៉ាន់ អធិការខណ្ឌ។

នៅឯខណ្ឌខណ្ឌជ្រោយចង្វារវិញ លេាកអធិការនគរបាល ចុះចែកសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋទាំងយប់នៅចំណុចក្នុងបូរីសុភមង្គល ផ្លូវលេខ៦ភូមិ៣ សង្កាត់ជ្រោយចង្វារ នៅយប់ថ្ងៃទី២៩សីហានេះ៕

photo_2016-08-29_19-47-03photo_2016-08-29_19-46-59photo_2016-08-29_19-46-55photo_2016-08-29_19-46-51photo_2016-08-29_19-46-47photo_2016-08-29_19-46-43photo_2016-08-29_19-46-40photo_2016-08-29_21-23-04photo_2016-08-29_21-23-08photo_2016-08-29_21-23-10photo_2016-08-29_21-23-13photo_2016-08-29_21-23-15photo_2016-08-29_21-23-21photo_2016-08-29_21-23-25photo_2016-08-29_21-23-28

មតិយោបល់