ព័ត៌មានជាតិ

ចាស់ហើយអ៊ុំ! ជនសង្ស័យ៣នាក់ត្រូវឃាត់ខ្លួនករណីជួញដូរ និងប្រេីប្រាស់ខុសច្បាប់

សៀមរាប: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាបបានចុះស្រាវជ្រាវ បង្រ្កាបចំនួន ០២គោលដៅនិងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់
គោលដៅទី ០១ : នៅចំនុចលើដងផ្លូវស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំក្រុងខេត្តសៀមរាប បានឃាត់ជនសង្ស័យចំនួន០២នាក់ពីបទរក្សាទុក ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន:
១–ឈ្មោះ រ៉ា ឈិត ភេទប្រុស ឆ្នាំកំណើត ២០០១ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងខេត្តសៀមរាប។
២–ឈ្មោះ នី សុជុនណា ភេទប្រុស ឆ្នាំកំណើត ២០០២ ជនជាតិខ្មែរ មុខរបរ បុគ្គលិកហាង មានទីលំនៅភូមិ វាល សង្កាត់គោកចកក្រុង/ខេត្ត សៀមរាប។
សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន :
ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន ០១ កញ្ចប់ស្មើនឹងទម្ងន់០,១ក្រាម (ទាំងសំបក) និងទូរស័ព្ទដៃចំនួន០១គ្រឿង។
គោលដៅទី ០២ : នៅចំនុចលំនៅដ្ឋានស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុង ខេត្តសៀមរាប។
៣–ឈ្មោះ សុខ សម្បត្តិ ភេទ ស្រី ឆ្នាំកំណើត ១៩៦០ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិ វាល សង្កាត់ គោកចក ក្រុង/ខេត្តសៀមរាប។
សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន :
ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន ២៩ កញ្ចប់ស្មើនឹងទម្ងន់៧ក្រាម(ទាំងសំបក) និងទូរស័ព្ទដៃចំនួន០១គ្រឿង។
ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានការិយា ល័យជំនាញបញ្ចូនទៅសាលាដំបូងថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ២០២០ ៕

 

មតិយោបល់