ព័ត៌មានជាតិ

Update៖ ដំណឹងស្វែងរកសាច់ញាតិ! យុវជនម្នាក់អាយុប្រហែល ២៨-២៩ឆ្នាំ អត្តឃាតចង.កសម្លាប់ខ្លួន នៅខណ្ឌច្បារអំពៅ

ភ្នំពេញៈ នៅវេលាម៉ោង ៦និង០០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ មានករណីអត្តឃាត(ចង.ក) ស្ថិតនៅចំណុចមុខវត្តព្រែកប្រា ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សពមិនមាននរណាស្គាល់អត្តសញ្ញាណនៅឡើយ ភេទប្រុស អាយុប្រហែល២៨-២៩ឆ្នាំជាង សប្បុរខ្មៅស្រអែម កម្ពស់
១.៦៥ម. មាឌល្មម ស្លៀកខោកីឡាជើងខ្លីពណ៌លឿង អត់អាវ មានសាក់យន្ត ៥ជួរលើទ្រូងខាងឆ្វេង ។

តាមការបំភ្លឺពីព្រះសង្ឃដែលសង្ឃដីកាថា៖ គាត់បានចូលសឹង នៅវេលាម៉ោង ១២និង៤០នាទី។ ម៉ោងប្រហែល២ជាង លឺសំឡេងឆ្កែព្រុស តែមិនចាប់អារម្មណ៍ហើយសឹងបន្ត។ លុះព្រឹកឡើងម៉ោង៦.០០ ព្រះអង្គចេញបើកទ្វាររបង ក្រឡេកមើលទៅដើមស្វាយខាងកើតឃើញមាន គេចងក រួចរាយការណ៍ជូនសមត្ថកិច្ចតែម្ដង។

តាមការសន្និដានរបស់សមត្ថកិច្ចកោសល្យវិច័យ និងលោកវេជ្ជបណ្ឌិត នង សុវណ្ណរត្ន័បានបញ្ជាក់ថា : សពស្លាប់ដោយសារ(ចង.ក)ប្រាកដមែន។

បច្ចុប្បន្នសពត្រូវប្រគល់ឲ្យប៉ុស្តិ៍នគរបាលព្រែកប្រា យកទៅបូជានៅវត្តច្បារអំពៅ២៕

មតិយោបល់