កំពតៈ កាលពីវេលាម៉ោង ១១ និង១៥នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងនៅលើផ្លូវជាតិលេខ៣១ ស្ថិតក្នុងដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៨-២៩ រវាងរថយន្តនិងរថយន្ត។
រថយន្ត Foso ពណ៌ស ប្រភេទសណ្តោងពោងស៊ីម៉ង់ត៍ ពាក់ផ្លាកលេខ ភ្នំពេញ 3B-4544 និងកន្ទុយរ៉ឺម៉ក ពាក់ផ្លាកលេខ ព្រះសីហនុ 4A-2281 បើកបរដោយឈ្មោះ លាស់ ផល្លា ភេទប្រុស អាយុ៣០ ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) រស់នៅភូមិអណ្តូងពោធិ៍ ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តខាងលើ បានធ្វើដំណើរពីទិសខាងជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានបែកកង់មុខចំហៀងខាងឆ្វេង បណ្តាលឲ្យរេចង្កូតជ្រុលទៅបុក ជាមួយរថយន្ត១គ្រឿងទៀត ម៉ាកហ៊ីណូ ពណ៌ខៀវលាយស ពាក់ផ្លាកលេខ ភ្នំពេញ 3D-2303 និងកន្ទុយរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-2303(អ្នកបើកមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់)។
ក្រោយកើតហេតុ វត្ថុតាង ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។ ចំណែសព បានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់