ផ្ទះ ព័ត៌មានជាតិ រឿងផ្ទួនៗតែម្...

រឿងផ្ទួនៗតែម្ដង! ម៉ូតូសណ្ដោងរ៉ឺម៉ក ត្រូវបុរសម្នាក់ បើករថយន្តកុងតឺន័របុក មិនទាន់ដឹងអីផង ម៉ូតូហុងដាវ៉េវ បុកថែមពីក្រោយទៀត….

0

ស្វាយរៀង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តកុងតឺន័រ បើកបុកម៉ូតូសណ្ដោងរ៉ឺម៉ក រួចក៏មានម៉ូតូ១គ្រឿងទៀត មកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួស។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោងប្រហែល ៣រសៀលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២០ លើផ្លូវជាតិលេខ ១ ចន្លោះគីឡូម៉ែត្រលេខ ១៣០-១៣១ ស្ថិតក្នុងភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ។

ជនរងគ្រោះឈ្មោះ ត្រា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរជាង បាញ់ថ្នាំ រស់នៅភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង (ស្លាប់) បានបើកម៉ូតូសណ្ដោងរ៉ឺម៉ក ម៉ាកហុងដាវ៉េវ (ប្រភេទម៉ូតូចាស់) គ្មានផ្លាកលេខ ចំណែកភាគីម៉ូតូ១គ្រឿងទៀត ឈ្មោះ ពៅ ហ៊ន ភេទស្រី អាយុ ៤៧ ឆ្នាំ មុខរបរ លក់ដូរ មានលំនៅភូមិកំពង់ត្រាច ឃុំស្វាយ តាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1C-2194។

ដោយទ្បែកអ្នកបើករថយន្តកុងតឺន័រ ពុំស្គាល់អត្តសញ្ញាណទ្បើយ ក្រោយបង្កហេតុរួច បានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាងមករក្សាទុកនៅការិយាល័យចរាចរណ៍នៃ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ រីឯសពប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់