ព័ត៌មានជាតិ

Update៖ របួសមនុស្ស ៣នាក់ ក្នុងករណីអគ្គិភ័យឆេះបុរី ឈូកវ៉ា១ ព្រឹកមិញ

ភ្នំពេញ: នៅវេលាម៉ោង ០៧ និង៣៥នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ មានអគ្គិភ័យមួយ កើតឡើងនៅបុរីឈូកវ៉ា១ ផ្លូវB ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

មា្ចស់ឈ្មោះ ឡៅ សូរីកញ្ញា ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរចុងភៅ។ ប្រភេទសំណង់៖ ផ្ទះ ថ្ម បេតុង ទំហំ ០៤ម៉ែត្រx១២ ម៉ែត្រ។

មូលហេតុ៖ បណ្តាលមកពីឆ្លង់ចរន្តអគ្គិសនី។

សម្ភារ:ខូចខាត៖ ឆេះម៉ូតូ ០១ គ្រឿង ទូតាំងចំនួន០១ ពិដាន ០១ចំហៀង

ករណីនេះ ពុំរាលដាលឆេះដល់ផ្ទះអ្នកជិតខាងទេ ប៉ុន្តែបណ្ដាលឲ្យរបួសមនុស្ស ០៣ នាក់៖ ១.ឈ្មោះ គឹម យូលី ភេទ ស្រី អាយុ ២៨ ឆ្នាំ រងរបួសរលៀកដៃស្ដាំ ទី២.ឈ្មោះ សូរី វណ្ណាភូ របួសស្រាល និង៣ សូរី ផាយុទ្ឋ របួសស្រាល។

ហេតុការណ៍នេះ រថយន្តការិយាល័យអគ្គិភ័យ ចេញអន្តរាគមន៍ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប។

ពន្លត់ចប់នៅម៉ោង០៨ និង០០នាទីព្រឹកថ្ងៃដដែល៕

មតិយោបល់