ព័ត៌មានជាតិ

រថយន្តដឹកទំនិញមួយគ្រឿង បុករះយានយន្តជាច្រើនគ្រឿង នៅក្រុងព្រះសីហនុ របួសមនុស្សជាច្រើននាក់

ព្រះសីហនុ: (ព័ត៌មានបឋម) នាវេលាម៉ោង ៨ និង៥០នាទីព្រឹក ថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២០ នៅផ្លូវកែងរ៉ា ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទំនិញមួយគ្រឿង បុករះយានយន្តជាច្រើនគ្រឿង ។

ករណីនេះដែរ បានបណ្ដាលឲ្យខូចខាតយានយន្តជាច្រើនគ្រឿង ក្នុងនោះមានរថយន្ត និងឡំប្រឺតាកង់បីជាដើម ព្រមទាំងមនុស្សមួយចំនួនរងរបួស។

ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ៕

មតិយោបល់