ព័ត៌មានជាតិ

សូមសាធារណៈជនជ្រាបជាដំណឹង និងប្រុងប្រយ័ត្នទាំងអស់គ្នា បុគ្គលក្នុងរូប ជាមុខសញ្ញាចោរ លួច ឆក់យ៉ាងសកម្ម ក្នុងក្រុងព្រៃវែង

ព្រៃវែងៈ អធិការដ្ឋាននគរបាលក្រុងព្រៃវែង មានកិត្តិយស សូមជម្រាបជូនសាធារណៈជនទាំងអស់គ្នា ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងព្រៃវែងឲ្យបានជ្រាបថា៖ ឈ្មោះ រុំ រ៉ន ភេទប្រុស អាយុ ៣៧ ឆ្នាំ ខាងលើនេះ គឺជាមុខសញ្ញាចោរ លួច ឆក់យ៉ាងសកម្ម ក្នុងក្រុងព្រៃវែងហើយ។

ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងព្រៃវែងចាប់បញ្ជូនទៅដាក់ពន្ធនាគារចំនួន ២ លើករួចមកហើយ ឥលូវនេះ ត្រូវបានគេដោះលេងឲ្យ
ចេញពីពន្ធនាគាវិញហើយ គូរបញ្ជាក់ផងដែរថា មុខសញ្ញាជនសង្ស័យនេះ គឺមិនមានភាពរាងចាល ខ្លាចញញើត នោះឡើយ ។

ក្នុងនាមលោកអធិការ អធិការរង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤ និងមន្ត្រីក្រោមឱវាទទាំងអស់ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្រក្រុងព្រៃវែងទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ បំផុតចំពោះបុគ្គលនេះ។

រាល់មានករណីចោរកម្ម ឬហេតុការណ៍ផ្សេងៗ កើតឡើងក្នុងក្រុងព្រៃវែង សូមបងប្អូនទាក់ទងមកលោកអធិការផ្ទាល់ តាមរយៈទូរសព្ទលេខ៖ 0888700161/011758161/0972816969 វិទ្យុទាក់ទង:ព្រះនាម (ក្រុងមាស)៕

មតិយោបល់