ព័ត៌មានជាតិ

ឃាត់ខ្លួនស្ត្រីរូបស្រស់ម្នាក់ ករណីលេងល្បែងស៊ីសងខុសច្បាប់ កត់ឆ្នោតវៀតណាម នៅស្រុក​ល្វាឯម ខេត្តកណ្តាល

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសៅរ៍ ១២កើតខែបុស្ស ឆ្នាំជូតព.ស.២៥៦៤ត្រូវថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២០ វេលាម៉ោង១៣និង៣០នាទី មានករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ កត់ឆ្នោតវៀតណាម (កន្ទុយលេខ) នៅចំណុចផ្ទះលក់កាហ្វេឈ្មោះ ជាភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ អេង ស្រីតូច ហៅឆយី ភេទស្រី អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករទីលំនៅបច្ចុប្បន្ន ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖
១.ទូរស័ព្ទដៃម៉ាក OPPO A5ពណ៌ស ចំនួន០១
២.ប្រាក់រៀលចំនួន៦៧៤០០រៀល
៣.កាបូបស្ពាយពណ៌ខ្មៅចំនួន០១
៤.ប៉ិចចំនួន០២ ពណ៌ក្រហម០១ ពណ៌ខៀវ០១
៥.បន្ទាត់ចំនួន០១
៦.ក្រដាស់តូចៗ ពណ៌សមួយចំនួន
៧.ក្រដាស់តូចកត់ឆ្នោតវៀតណាមចំនួន០២សន្លឹក។

ដំណើររឿង៖ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងជំនាញ បានធ្វើការល្បាតបានឃើញឈ្មោះអេង ស្រីតូច ហៅឆយី កំពុងធ្វើសកម្មភាពកត់ឆ្នោតវៀតណាមខុសច្បាប់ នៅក្នុងផ្ទះលក់កាហ្វេ ក្បែរផ្លូវជាតិលេខ ៣៨០ ក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ភ្លាមនោះកម្លាំងជំនាញ បានធ្វើការបង្រ្កាប និងឃាត់ខ្លួន ហើយបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកល្វាឯម បន្តចាត់ការតាមនីតិវិធី៕

មតិយោបល់