ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម៦នាក់ ករណីធាក់ផ្តួល ប្លន់យកម៉ូតូ កាបូបលុយ នៅស្រុកបាភ្នំ

ព្រៃវែងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវ ករណី លួចមានស្ថានទម្ងន់ (ប្លន់ម៉ូតូ និងកាបូបលុយ) នៅវេលាម៉ោង ប្រហែល២១និង៣០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវថ្នល់ស្ថិតភូមស្ដៅ ឃុំធាយ ស្រុកបាភ្នំ បានឃាត់ខ្លួនជន សង្ស័យម្នាក់ ។

ជនរងគ្រោះឈ្មោះ សួង រ៉េត ភេទប្រុស អាយុ56ឆ្នាំ ភូមិខ្វិត ឃុំធាយ ស្រុកបាភ្នំ បានជិះម៉ុតូ ឌុបប្រពន្ធ ឈ្មោះ អ៊ុត យ៉ន អាយុ ៥២ឆ្នាំ របួសដៃឆ្វេង១កន្លែង។ មកដល់ចំណុចកើតហេតុ ជនសង្ស័យមានគ្នា៦នាក់ ពុំស្គាល់អត្តសញ្ញាណ ជិះម៉ូតូ៣ភ្រឿង ម៉ាកសង់២០១៨ ពណ៌ខ្មៅ ១ភ្រឿង គុបជ្រុង១គ្រឿង និងមួយគ្រឿងទៀត មិនស្គាល់ម៉ាក ពួកវាជិះមទន្ទឹមជនរងគ្រោះ ក៏ធាក់ម៉ូតូផ្តួលរួចយកម៉ូតូ ជនរងគ្រោះម៉ាកC125 ស៊េរី2019 ពាក់ផ្លាកលេខ កណ្ដាល 1AB-3602 និងកាបូបស្ពាយចំនួនមួយក្នុងកាបូបមានប្រាក់ចំនួន៥០០ $ ទូរស័ព្ទដៃ១គ្រឿង ម៉ាកណូគា មានលេខ 096 8138 266 (លេខនេះបិទហើយ)។

ក្រោយពេលធ្វើកសកម្មភាពរួច ក្រុមចោរជិះម៉ូតូចេញទៅទិសខាងលិចបាត់ទៅ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បានធ្វើការស្រាវជ្រាវ ជុំវិញកន្លែងកើតហេតុរួចធ្វើកាដកហូត ម៉ូតូជនសង្ស័យបានមួយគ្រឿង ម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច មានផ្លាកលេខ កណ្ដាល 1D-4618 ដែលជាមធ្យោបាយធ្វើសកម្មភាព។

តាមការចង្អុលបង្ហាញ ពីជនរងគ្រោះ គាត់ស្គាល់ឈ្មោះ ជុំ ចន្នី ភេទប្រុស អាយុ ២៨ ភូមិខ្វិត ឃុំ ធាយ ស្រុកបាភ្នំ និងម៉ូតូម៉ាកគុប។
បច្ចុប្បន្នសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ជុំ ចន្នី នៅអធិការដ្ឋាននគរបាលស្រុកបាភ្នំ ដើម្បីបន្តនីតិវិធី៕

មតិយោបល់