ព័ត៌មានជាតិ

ថ្ងៃ​ស្គាល់គ្នា​ដំបូង​ខាង​ប្រុស​ធ្វើ​ឲ្យ​ខាង​ស្រី​ស្លាប់​ក្នុង​បន្ទប់​

តាម​ប្រភព​ព័ត៌មាន yourjewishnews បានឲ្យដឹងថា មាន​ឧបទ្ទវហេតុ​ដ៏​សោកសៅ​មួយ​បាន​កើតមានឡើង​ចំពោះ​ក្មេងស្រី​វ័យ ១៦ ឆ្នាំ ដែល​ត្រូវ​បុរស​ទើបតែ​ស្គាល់គ្នា​ថ្ងៃ​ដំបូង​ធ្វើឲ្យ​នាង​ស្លា​ដោយ​ចៃដន្យ​នៅ​ក្នុង​បន្ទប់ដេក​របស់​នាង​។

​ប៉ូលិស​និយាយថា​នារី​វ័យក្មេង​រូបនោះ​មាន​ឈ្មោះ V’ondra Olivaria រស់នៅ​ក្នុង​តំបន់ Georgia បាន​អញ្ចីញ​បុរស​ឈ្មោះ Brandon Williams វ័យ ១៧ ឆ្នាំ​មក​លេង​ផ្ទះ​ជាមួយមិត​ភក្តិ​ផ្សេងទៀត​។
V_ondra_Olivaria_shot_dead_boy_bedroom
​ម្តាយ​ក្មេងស្រី​វ័យ​ជំទង់​រូបនោះ​បាន​ឃើញ​កូនស្រី​របស់​គាត់​នាំ​បុរស​ដែល​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក​នោះ​ចូលទៅក្នុង​បន្ទប់​របស់​នាង​ឡើយ​។ Williams ត្រូវបាន​ទទួល​រាក់ទាក់​ពី​ក្រុមគ្រួសារ​របស់​ក្មេងស្រី​ព្រោះ​ជាការ​ស្គាល់គ្នា​ថ្ងៃ​ដំបូង​។ បន្ទាប់ពី​មាន​ហេតុការណ៍​អាក្រក់​កើតឡើង Williams បាន​សារភាព​ថា​គាត់​បាន​បាញ់សម្លាប់​ក្មេង​ស្រី​រូប​នោះ​ដោយ​ចៃដន្យ​នៅក្នុង​បន្ទប់​របស់​នាង ក្រោយពេល​ដែល​មិត្តភក្តិ​ដ៏ទៃទៀត​ណែនាំ​ឲ្យ​ស្គាល់​គ្នា​ប្រហែលជា ៥ នាទី​។​

ករណីនេះ​គេ​រំពឹងថា Williams នឹង​ត្រូវ​ចោទប្រកាន់​ពី​បទ​មនុស្សឃាត ព្រោះ​មាន​ការធ្វេសប្រហែស​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​អ​និតិ​ជន​។ ម្តាយ​របស់ Olivaria និយាយថា​គាត់​មិន​នឹកស្មានថា​ក្មេងប្រុស​ម្នាក់​នោះ​យក​កាំភ្លើង​ចូល​ទៅ​ទីនោះ​ទេ ខណៈពេលដែល​ក្រុម​គ្រួសារ​កំពុង​តែ​មាន​អារម្មណ៍​សោកសៅ​៕

មតិយោបល់