ព័ត៌មានជាតិ

បង្ក្រាបករណីជួញដូ និងចែកចាយគ្រឿងញៀន ឃាត់ជនសង្ស័យចំនួន២នាក់

ឧត្តរមានជ័យ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលការពារព្រំដែន ៩០៥ សហការជាមួយកម្លាំងយោធា (គ.២) ក្រុងសំរោង បង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀន បាន១ករណី នៅចំណុចព្រៃសង្ឃរុក្ខវ័ន្ត ស្ថិតភូមិអូអំពិល ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ យកមកប្រគល់ឲ្យការិយាល័យជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការរដ្ឋាននគរបាលខេត្ត ដើម្បីបន្តតាមនីតិវិធី កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៤និង៤០នាទី។

ជនសង្ស័យរួមមាន៖ ១-ឈ្មោះ ប៉ុល សុវីន ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិទួលធំ ឃុំ គោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ២-ឈ្មោះ សារ៉ាត់ បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគោកស្វាយ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧ.ជ។

ដកហូតសម្ភារវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE ចំនួន១០កញ្ចប់ធំ ស្មើនឹង៤១,៧៥ ក្រាម ថ្លឹងទាំងសម្បកថង់ , ម៉ូតូ១គ្រឿង, ទូរស័ព្ទដៃចំនួន២គ្រឿង,កាបូបដាក់លុយ ១ ។

ករណីនេះ ជំនាញកំពុងកសាងសំណុំរឿង តាមនីតិវិធី ៕

មតិយោបល់