ព័ត៌មានជាតិ

មួយពព្រិចភ្នែកសោះ បាត់បង់កូនប្រុសស្រី ២នាក់

ស្វាយរៀង: នៅវេលាម៉ោង ១១និង៣៥នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ មានករណីក្មេងលង់ទឹកស្លាប់ ស្ថិតក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុង/ខេត្តស្វាយរៀង។

ក្មេងឈ្មោះ សិរី រាជ ភេទប្រុស អាយុ ៣ឆ្នាំនិង៦ខែ។
ក្មេងឈ្មោះ ចាន់ ណាណង ភេទស្រី អាយុ ២ឆ្នាំ មានទីលំនៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុង/ខេត្តស្វាយរៀង។

ដំណើររឿង៖ មុនពេលកើតហេតុស្ត្រីជាម្ដាយ បាននាំកូនប្រុសស្រីទាំង ២នាក់ ទៅលេងផ្ទះអ៊ំស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ ហើយក្មេងៗបាននាំគ្នារត់លេងតាមធម្មតានៅខាងក្រោយផ្ទះ លុះមួយសន្ទុះក្រោយមក មិនឃើញក៏ស្រែកហៅ ប៉ុន្តែមិនឮឆ្លើយ ពេលដើររកក៏ប្រទះឃើញលង់ទឹកស្លាប់ក្នុងស្រះបាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងកើតហេតុធ្វើកំណត់ហេតុ និងប្រគល់សពក្មេងទាំងពីរ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់