ព័ត៌មានជាតិ

រឿងឃាតកម្មស្នេហាត្រីកោណ តុលាការសម្រេចផ្តន្ទាទោសឃាតក ប្តីប្រពន្ធ

កណ្តាលៈ បន្ទាប់ពីឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ជាង៣ខែពីរបទ ឃាតកម្មគិតទុកជាមុន និងពីបទសមគំនិតក្នុងអំពើរឃាតកម្មគិតទុកជាមុន ក្នុងសំណុំរឿងសម្លាប់មនុស្សច្រកបាវទម្លាក់ទឹកត្រពាំង ផ្តើមចេញពីស្នេហាត្រីកោណ ជនជាប់ចោទ២នាក់ប្តី ប្រពន្ធត្រូវបាននាំខ្លួនមកកាន់សាលាដំបូងខេត្តកណ្តាលនៅព្រឹកថ្ងៃទី១២ ខែតុលាឆ្នាំ២០១៦ដើម្បីបើកសវនាការកាត់ទោស។

មន្ត្រីអនុរក្សពន្ធនាគារខេត្តកណ្តាលបានឲ្យដឹងថា ជនជាប់ចោទពីរនាក់ប្តីប្រពន្ធត្រូវបាននាំមកកាត់ទោសនេះគឺឈ្មោះ ខេម ខេង (ប្តី) អាយុ២៩ឆ្នាំ និងប្រពន្ធឈ្មោះ ចាប សុខជឿន អាយុ២៦ឆ្នាំ។

សវនាការប្រព្រឹត្តឡើងមានចៅក្រម៣រូបគឺលោកទី សំណាង លោកអ៊ិ សុវណ្ណ និងកញ្ញាអ៊ី ម៉ាណូការ ឯតំណាងអយ្យការលោក សំម ឫទ្ធីវាសនា ។ ក្រោយពីបានដេញដោលចោទសួរនិងស្តាប់ចម្លើយសារភាពរបស់ជនជាប់ចោទអស់រយៈជិត៣ម៉ោង អង្គសវនាការបានសម្រេចផ្តន្ទាទោសជនជាប់ចោទទាំងពីរនាក់គឺឈ្មោះ ខេម ខេង(ប្តី) ជាប់គុក៣០ឆ្នាំ បទឃាតកម្មគិតទុកជាមុន និងប្រពន្ធជាប់គុក២០ឆ្នាំ ពីបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុនដែលបានប្រព្រឹត្តឡើងនៅភូមិតានូ ឃុំស្អាង ភ្នុំស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ។

គួររំឭក ផងដែរថា កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ លោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចធ្វើការឃុំខ្លួនប្តីប្រពន្ធ ដែលត្រូវនគរបាលស្រុកស្អាងចាប់ខ្លួនពាក់ពន្ធ័ការសម្លាប់មនុស្សច្រកបាវ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ ពីបទឃាតកម្មគិតទុកជាមុន។ ជនជាប់ចោទពីនាក់ប្តីប្រពន្ធនេះគឺឈ្មោះ ចាប សុខជឿន អាយុ២៦ (ប្រពន្ធ) ចោទប្រកាន់ពីបទផ្សំគំនិតក្នុងអំពើឃាតកម្ម គិតទុកជាមុនបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសបញ្ញត្តិមាត្រា២៩និងមាត្រា២០០ ។ ចំណែកឈ្មោះ ខេម ខេង អាយុ២៩ឆ្នាំ (ប្តី) ចោទប្រកាន់បទឃាតកម្មគិតទុកជាមុនបញ្ញាត្តិមាត្រា២០០នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា នគរបាលស្រុកស្អាង កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ បានបំបែកសំណុំរឿងឃាតកម្ម បិទមុខដែលសាកសពត្រូវបានគេច្រកបាវទម្លាក់ទឹកត្រពាំងក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ដោយស្គាល់អត្តសញ្ញាណជនរងគ្រោះ និងកំណត់បានមុខសញ្ញាឈានដល់ការឃាត់ខ្លួនមនុស្សទាំងពីរនាក់ (ប្តីប្រពន្ធ) បានឆ្លើយសារភាពខ្លួនបានប្រព្រឹត្តអំពើមនុស្សឃាតនោះព្រោះ តែសងសឹកនិងការលួចមានស្នេហាត្រី កោណ។

លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ លៃ លីន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីកន្លែងកំណើត ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល អាស័យដ្ឋានស្នាក់នៅបច្ចុប្បន្ន ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ សាកសពជនរងគ្រោះ ច្រកក្នុង ថង់ការ៉ុងពណ៌ខៀវ ចងខ្សែលួស និងមានស្លាកស្នាមចំនួន៥កន្លែង ទី១.ស្នាមមុត ត្រចៀកខាងឆ្វេង , ទី២.ស្នាមមុត នៅចុងចិញ្ចើមខាងស្ដាំ, ទី៣.ស្នាមមុត ចំហៀងខាងឆ្វេង លើចង្កេះ, ទី៤.ស្នាមមុត ក្រោយចំ ទទូលក្បាលផ្នែកខាង ក្រោយ, ទី៥.ក្បាលសព មានច្រកថង់ខ្មៅ នៅនឹងក មានរឹតកៅស៊ូ(កៅស៊ូយឺត រឹតកង់)។

លោកអធិការបញ្ជាក់ថាលទ្ធផលស្រាវជ្រាវស៊ើបអង្កេតរយៈពេល១៩ម៉ោងកន្លះក្រោយរកឃើញសាកសពនៅថ្ងៃទី០២ខែកក្កដាឆ្នាំ២០១៦ កម្លាំងជំនាញបំបែកបានសំណុំរឿងឃាតកម្មមួយនេះ។ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង០៩ព្រឹក កម្លាំងជំនាញកំណត់បានមុខសញ្ញាជនសង្ស័យចំនួន០២នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធរឿងឃាតកម្មនេះ គឺ១.ឈ្មោះ ខេម ខេង ភេទប្រុសអាយុ ២៩ឆ្នាំជនជាតិខ្មែរ (ប្ដី), ២.ឈ្មោះចាប សុខជឿន អាយុ ២៦ឆ្នាំជនជាតិខ្មែរ(ប្រពន្ធ) អ្នកទាំង០២ មានទីលំនៅភូមិឃុំកើតហេតុ ។

ជនសង្ស័យ័ទាំងពីរនាក់ ប្ដី ប្រពន្ធ បានឆ្លើយសារភាពគឺ ឈ្មោះ ខេម ខេង (ប្ដី)សារភាពថា ខ្លួនពិតជាបានសម្លាប់ឈ្មោះ លៃ លីន ពិតប្រាកដមែន ដោយមូលហេតុ ឈ្មោះ លៃ លីន លបលួចទាក់ទងស្រឡាញ់ប្រពន្ធរបស់ខ្លួន ហើយខ្លួនក៏តាមទាន់ ពេលអ្នកទាំង០២ អោបថើបគ្នា ហើយបានសួរដេញដោល ប្រពន្ធសារភាពថា ខ្លួនចាញ់បោកការលួងលោម របស់គេ(ជនរងគ្រោះ) ។ បន្ទាប់មកឈ្មោះ ខេម ខេង បានប្រាប់ប្រពន្ធឲ្យខលហៅ តាមទូរស័ព្ទទៅឈ្មោះលៃ លីន មកដើម្បីសម្លាប់ ។ថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០១៦ វេលាម៉ោង ២១យប់ ខ្លួនបានឲ្យប្រពន្ធ ខលណាត់ហៅ ឈ្មោះ លៃ លីន មកជួបនៅផ្ទះ ហើយខ្លួនបានរៀបចំ ចរន្តអគ្គិសនីដើម្បីត្រៀមឆក់ ពេលឈ្មោះ លៃ លីន មកដល់ផ្ទះខ្លួន ក៏យកប្រដាប់ឆក់ នោះឆក់ទៅលើ ឈ្មោះ លៃ លីន បណ្ដាលឲ្យសន្លប់ហើយក៏យកត្បូងចបវាយលើក្បាលបន្ថែមទៀត បន្ទាប់មក ក៏យកថង់ផ្លាស្ទីច ច្រកក្បាល យកកៅស៊ូ រឹតកង់ រឹតកបន្ថែមកុំឲ្យចេញ ឈាម និងយកការ៉ុង មានថង់ផ្លាស្ទីចខាងក្នុងច្រកសាកសពរួចហើយ សែង០២នាក់ ប្ដី ប្រពន្ធ យកមកទម្លាក់ចោល នៅត្រពាំងតាណែម ដែលមានចម្ងាយប្រហែល២០០ម៉ែត្រពីផ្ទះ រួចហើយងូតទឹកចូលដេកធម្មតា ។ ចំណែកឈ្មោះ ចាប សុខជឿន អាយុ២៥ឆ្នាំ ជាប្រពន្ធ បានសារភាពថាខ្លួនបានទាក់ទងមានស្នេហា លួចលាក់ ជាមួយ ឈ្មោះ លៃ លីន តាំងពីក្នុងខែមេសា ឆ្នាំ២០១៦មកម្លេះ ហើយបានដេកជាមួយគ្នាចំនួន០២ដងហើយលើកក្រោយក៏បែកការ ដឹងដល់ប្ដីសួរនាំនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១៦ វេលាម៉ោង ៤រសៀល ។ បន្ទាប់មកប្ដីបានឲ្យខ្លួន ខលទាក់ទងហៅឈ្មោះ លៃ លីន មកផ្ទះដោយប្រាប់ថាមកគេងជាមួយគ្នាទៀត ។ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ៧យប់ ឈ្មោះ លៃ លីន មកដល់ ប្ដីរបស់ខ្ញុំ គាត់ឈរក្បែរទ្វារោងបាយចំណែកខ្លួនបានឡើងដេកលើគ្រែ គ្រលំភួយដេកភ្លាមនោះឭសូរសម្លេងបើកទ្វារ និងសម្លេង ឈ្មោះលៃលីន ស្រែកថីៗ ក៏ស្ងាត់បាត់ទៅ ខ្លួនក៏ងើបឡើងបញ្ចាំងភ្លើងទូរស័ព្ទទៅ ឃើញឈ្មោះលៃ លីន ដេកនៅលើដី ចំណែកប្ដី របស់ខ្លួនកាន់ ចបកាប់នៅនឹងដៃ ហើយបានហៅខ្លួនយកបាវច្រកសព ហើយសែងពីនាក់ប្ដី យកសព ទៅបោះចោលនៅត្រពាំងតាណែម រួចក៏ងូតទឹកចូលដេក។

លោកអធិការបញ្ជាក់ឲ្យដឹងថា ករណីឃាតកម្មនេះមានការគ្រោងរៀបចំ គិតទុកជាមុន ផ្ដើមចេញពីអំពើ ផិតក្បត់(ប្រពន្ធមានស្នេហាក្រៅផ្ទះជាមួយរងគ្រោះ) បង្កឲ្យមានគំនុំសងសឹក ទើបរៀបចំគម្រោង ការសម្លាប់ដោយត្រៀមរៀបចំឧបករណ៍ ដើម្បីធ្វើសកម្មភាពសម្លាប់ ដើម្បីដោះស្រាយគំនុំនិងបញ្ចប់ស្នេហា ត្រីកោណ៕

ឃាតកម្មខេត្តកណ្តាលឃាតកម្មខេត្តកណ្តាលឃាតកម្មខេត្តកណ្តាលឃាតកម្មខេត្តកណ្តាលឃាតកម្មខេត្តកណ្តាលឃាតកម្មខេត្តកណ្តាលឃាតកម្មខេត្តកណ្តាលឃាតកម្មខេត្តកណ្តាលឃាតកម្មខេត្តកណ្តាលឃាតកម្មខេត្តកណ្តាលឃាតកម្មខេត្តកណ្តាលឃាតកម្មខេត្តកណ្តាលឃាតកម្មខេត្តកណ្តាលឃាតកម្មខេត្តកណ្តាលឃាតកម្មខេត្តកណ្តាលឃាតកម្មខេត្តកណ្តាលឃាតកម្មខេត្តកណ្តាលឃាតកម្មខេត្តកណ្តាលឃាតកម្មខេត្តកណ្តាលឃាតកម្មខេត្តកណ្តាលឃាតកម្មខេត្តកណ្តាលឃាតកម្មខេត្តកណ្តាលឃាតកម្មខេត្តកណ្តាលឃាតកម្មខេត្តកណ្តាលឃាតកម្មខេត្តកណ្តាល

https://youtu.be/0ts30bkaqTk

មតិយោបល់