ព័ត៌មានជាតិ

ជាងជួសជុលរថយន្តម្នាក់ ជិះម៉ូតូបុករ៉ឺម៉កពីក្រោយ បណ្តាលឲ្យដួលរងរបួសធ្ងន់

កំពង់ស្ពឺ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃច័ន្ទ ១៤ កើត ខែបុស្ស ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៨និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រ៤៩–៥០ នៅចំណុចមុខផ្ទះសំណាក់ ឱរ៉ាល់ ស្ថិតក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ។

នៅមុនពេលកើតហេតុមានម៉ូតូ០១គ្រឿង ម៉ាក Suzuki nex ពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1M.8401 បើកបរដោយឈ្មោះ ណឹម សុខជា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបរ ជាងជួសជុលរថយន្ត (ការ៉ាសជាងង៉ែត) បានបុកម៉ូតូសណ្ដោងរ៉ឺម៉កចំពីក្រោយ ខណ: កំពុងបើកបរពីកើតទៅលិចស្របទិសគ្នា បណ្ដាលរងរបួសចំថ្ងាសធ្ងន់ធ្ងរ ។

ក្រោយពេលកើតហេតុ ម៉ូតូសណ្ដោងរ៉ឺម៉កមិនស្គាល់ម៉ាក បានបើករត់គេចបាត់ ចំណែកជនរងគ្រោះ ត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ រីឯវត្ថុតាង (ម៉ូតូ) បានយកមករក្សាទុក នៅអធិការដ្ឋានគរបាលស្រុកឱរ៉ាល់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់