ព័ត៌មានជាតិ

អាសូរណាស់! ស្រ្តីមេម៉ាយម្នាក់ ត្រូវខ្យល់កន្ត្រាក់លាយឡំភ្លៀងដួលរលំផ្ទះ

សៀមរាប: នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៣និង៣០នាទីរសៀល មានករណីភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ បណ្ដាលឲ្យដួលរលំផ្ទះ ២ខ្នង ឃុំបាគង ១ខ្នង ឃុំកណ្ដែក ១ខ្នង។

នៅក្នុងភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានករណីខ្យល់កន្ត្រាក់ បណ្ដាលឲ្យដួលផ្ទះ១ខ្នងទំហំ៤x៥m ប្រក់សង្កសីជញ្ជាំងស្លឹកខូចខាតផ្ទះទាំងស្រុងនឹងសម្ភារ:បន្តិចបន្តួច ម្ចាស់ផ្ទះឈ្មោះ ប៉ែន ជឿន ភេទស្រី អាយុ ៣២ឆ្នាំ មេម៉ាយកូនមួយ។

នៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដួលរលំផ្ទះ១ខ្នងទំហំ ៤x៥m កម្ពស់២,៥mជញ្ជាំង និងដំបូលប្រក់ស័ង្កសី ការខូចខាតបាក់បែកជើងសសរក្រោមទាំងស្រុង របស់ឈ្មោះ ញ៉ិប ញៀប ភេទប្រុស អាយុ ២៣ឆ្នាំ៕

មតិយោបល់