សៀមរាបៈ កាលពីវេលាម៉ោង០៨និង៣០នាទីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចណ៍ រវាងរថយន្តនិងរថយន្ត បុកគ្នា បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ នៅចំណុចផ្លូវហាយវ៉េ បំបែកជាបួន ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥-១៦
ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
ជនរងគ្រោះឈ្មោះ អាំង ស៊ីផេង ភេទប្រុស ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញមានរថយន្ត១គ្រឿងម៉ាក Hyundai ពណ៌ស ខៀវ ពាក់ផ្លាកលេខ កំពង់ចាម 3A-7993 សណ្តោងរ៉ឺម៉ក ពាក់ផ្លាកលេខ ត្បូងឃ្មុំ 4A-0689 បើកបរដោយឈ្មោះ អ៊ុច សុភិន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ ឫស្សីវាល ឃុំកក់ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរមានទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុបុករថយន្ត១គ្រឿងទៀតម៉ាក Kai Morning ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ សៀមរាប 2B-2189 បើកបរដោយឈ្មោះ អាំង ស៊ីផេង ភេទប្រុស អាយុ៣២ឆ្នាំ
រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់
ត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប ។
មូលហេតុ៖ បណ្តាលមកពីរថយន្តពាក់ផ្លាលេខ កំពង់ចាម 3A-7993 បើកបរក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ដើម្បីធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក ជាបណ្តោះអាសន្ន រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ តាមនីតិវិធីផ្លូវច្បាប់ ៕





មតិយោបល់