ព័ត៌មានជាតិ

រថយន្ត ២គ្រឿង បុកគ្នាហោះចូលផ្ទះពលរដ្ឋ នៅខណ្ឌដង្កោ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៣និង១៦នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ករណីរថយន្តបុកគ្នាហោះចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវព្រៃស ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាធានីភ្នំពេញ។

រថយន្តម៉ាក គា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-2906។
រថយន្តម៉ាក ព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AY-8680។

សូមបញ្ជាក់៖ ករណីនេះមិនមានមនុស្សរងរបួសទេ គ្រាន់តែរងការខូចខាតរថយន្ត ហើយក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងកើតហេតុ ឲ្យភាគីទាំងសងខាងធ្វើការចរចាដោះស្រាយគ្នា៕

មតិយោបល់