ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ជាចុងភៅ ជួញដូរគ្រឿងញៀនទម្ងន់ ២៤,៨៣ ក្រាម ត្រូវកម្លាំងនគរបាលឃាត់ខ្លួន

ព្រះសីហនុ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។ ប្រតិបត្តិការបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៦និង៤៥នាទី ស្ថិតនៅចំណុច ក្រុម១៤ ភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។

មន្ត្រីនគរបាលខេត្ត បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ZHAO XIAO FONG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរចុងភៅ ទីលំនៅបច្ចុប្បន្នស្នាក់នៅសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

ដកហូតវត្ថុតាងរួមមាន: ម្សៅសថ្លាសង្ស័យ សារធាតុញៀនប្រភេទកេតាមីន ចំនួន០១កញ្ចប់ ទំងន់ ២៤,៨៣ ក្រាម, រថយន្ត០១គ្រឿង , ប្រាក់ដុល្លារ៨៨៥ដុល្លារ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់