ព័ត៌មានជាតិ

អគ្គិភ័យផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យខូចខាតទាំងស្រុង នៅខេត្តព្រះវិហារ

ព្រះវិហារ: ថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០និង១៧ នាទី មានករណីគ្រោះថ្នាក់អគ្គិភ័យ០១លើក នៅចំណុចភូមិម៉ឺនរាជ ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ បណ្ដាលឲ្យឆេះផ្ទះចំនួន ០១ខ្នងផ្ទះ ទំហំ ៧x៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង(ខូចខាតទាំងស្រុង)។

មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។

ករណីនេះ កម្លាំងនគរបាលស្រុកជ័យសែន បានប្រើប្រាស់រថយន្តអគ្គិភ័យចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន អន្តរាគមន៍ទប់ស្កាត់ មិនឲ្យឆេះរាលដាល និងពុំបណ្ដាលឲ្យមាន មនុស្សរងគ្រោះថ្នាក់ឡើយ៕

មតិយោបល់