ព័ត៌មានជាតិ

Update៖ បុរសកំលោះចាស់អាយុ ៥៦ឆ្នាំម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួល មិនទាន់រកឃើញសាច់ញាតិទេ

ភ្នំពេញ: នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១២និង១៥នាទីថ្ងៃត្រង់ មានករណីប្រទះឃើញមនុស្សដេកស្លាប់ក្នុងបន្ទប់ជួលលេខ៨ ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពរងគ្រោះមានឈ្មោះ ម៉េង ឃាង ភេទប្រុស អាយុ ៥៦ឆ្នាំ (គ្មានគ្រួសារសាច់ញាតិ) មុខរបរកម្មកររោងចក្រយូរ៉ូផលិតខ្សែភ្លើង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។

តាមការធ្វើកោសល្យវិច័យរបស់ក្រុមគ្រូពេទ្យវិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាក់ថា ឈ្មោះ ម៉េង ឃាង (សព) ស្លាប់ដោយសារគាំងបេះដូងនិងជំងឺក្រពេះពោវៀន ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់