ព័ត៌មានជាតិ

CVR ក្ដៅស្អុះ ចុះត្រាំទឹកប្រឡាយ

ភ្នំពេញៈ រថយន្ដ CVR មួយគ្រឿង ជ្រុលចង្កូត ធ្លាក់ចូលត្រាំទីប្រឡាយស្អុយ ខណៈម្ចាស់ស្រវឹងស្រា តែសំណាងល្អ មិនបង្កឲ្យអ្នកបើកបររងរបួសធ្ងន់ ដោយហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ មុខភូមិព្រៃព្រីង ខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា រថយន្តធ្លាក់ប្រឡាយខាងលើម៉ាកហុងដា CRV ពណ៌ខ្មៅ ពាក់ស្លាក 2D.9206 បើកបរដោយបុរសម្នាក់ ដោយស្ថានភាពស្រវឹង បើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ដល់កន្លែងកើតហេតុ ខំគេចពីរថយន្ដមួយគ្រឿងទៀត ដែលបើកបរច្រាសទិសគ្នា បណ្ដាលឲ្យរេចង្កូត ធ្លាក់ប្រឡាយទឹកស្អុយតែម្ដង។

ប្រភពព័ត៌មាន ដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុគាត់ឃើញបុរសខាងលើ បើកដោយសភាពស្រវឹង ដោយធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតដោយបើកយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុបានរេចង្កូតទៅផ្នែកខាងឆ្វេងបណ្ដាលឲ្យធ្លាក់ប្រឡាយ ទឹកស្អុយ ហើយរថយន្តខាងលើ បានវិលត្រឡប់ក្រោយវិញដូចក្នុងរឿងចិនហុងកុងអញ្ចឹង។

ប្រភពខ្លះទៀត បាននិយាយថា រថយន្តខាងលើដោយសារបើកគេចរថយន្តមួយគ្រឿងទៀតដែលបើកបញ្ច្រាសទិសគ្នា ហើយខំគេច ទើបបានជារូបគាត់ បើករេចង្កូតមកផ្នែកខាងឆ្វេងដៃធ្លាក់ប្រឡាយ ទឹកស្អុយដូច្នេះ។ ក្រោយពេលកើតហេតុដោយសាតមិនប៉ះពាល់ដល់អ្នកដទៃទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្ដនេះ ហៅរថយន្តមកស្ទូចយកទៅជួសជុលខ្លួនឯង៕

CRV fall water (1)CRV fall water (2)CRV fall water (3)

មតិយោបល់