ព័ត៌មានជាតិ

អ្នកប្រដាល់សកលម្នាក់ បែកគំនិតចេញលួចកាច់កម៉ូតូ ត្រូវប៉ូលិសឃាត់ខ្លួន

កណ្តាល: អ្នកប្រដាល់សកលម្នាក់ បែកគំនិតចេញលួចកាច់កម៉ូតូ ត្រូវនគរបាលស្រុកខ្សាច់កណ្តាល សហការជាមួយនគរបាលស្រុកល្វាឯម បង្រ្កាបបានភ្លាមៗ។

ហេតុការណ៍ឃាត់ខ្លួនខាងលើ បានកើតទ្បើងនៅវេលាម៉ោង ៦និង១០នាទីល្ងាច ថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០១៧នៅ
ចំណុចពោធិ៍៤ ភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ណាំ ណន ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ នៅភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។

បើតាមនគរបាលបានប្រាប់ឲ្យដឹងថា ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្នុងចំណោម ២នាក់ ទី១ឈ្មោះ ស្រ៊ុន បូរ៉ីហៅ តាល់ ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល(ឃាត់ខ្លួន) និងទី២ ឈ្មោះ ម៉ាប់ ភេទ ប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ម្តុំស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(រត់គេចខ្លួន) ។

វត្ថុតាងចាប់បាន រួមមានម៉ូតូម៉ាកC125 សេរី២០១៧ ពណ៌ខ្មៅ គ្មានផ្លាកលេខ ១គ្រឿង (របស់ជនរងគ្រោះ) ម៉ូតូ០២គ្រឿងរបស់ជនសង្ស័យ ម៉ាកវ៉េវពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1F-5536 និងមួយទៀតម៉ាកC125 សេរី២០១០ ឡើងតែម ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខបន្ទាយមានជ័យ 1A-1167 និងដែកចុងស្រួច សម្រាប់កាច់សោរកម៉ូតូ ។

នគរបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះ បានយកម៉ូតូទៅទុកនៅក្រោមដើមត្នោត រួចដើរទៅមើលចម្ការឈូក ចម្ងាយ២០០ម៉ែត្រ ពីកន្លែងទុកម៉ូតូ ពេលដើរដល់ចម្ការឈូក ក្រឡេកមកមើលម៉ូតូ ក៏ស្រាប់តែឃើញជនសង្ស័យ០២នាក់ កំពុងកាច់សោរ កម៉ូតូ ភ្លាមៗនោះ ជនរងគ្រោះ ក៍ស្រែកឆោឡោដេញតាម ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាកូវ។

សមត្ថកិច្ចនគរបាលបាន សហការជាមួយកម្លាំងអធិការនគរបាលស្រុកល្វាឯម ដេញតាមក៏ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ស្រ៊ុន បូរ៉ី នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្ត
កណ្តាល ឯជនសង្ស័យម្នាក់ទៀតឈ្មោះ ម៉ាប់ បានរត់គេចខ្លួនបាត់។

ខណ:នេះដែរ ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្នាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់