ព័ត៌មានជាតិ

ផ្ទះពលរដ្ឋមួយកន្លែង ត្រូវអគ្គិភ័យ​ឆេះ​ បណ្តាលឲ្យបាត់បង់ទឹកប្រាក់រាប់ពាន់ដុល្លារ ​

​បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៤​និង​៤០​នាទី​ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ នៅ​ចំណុច​ភូមិ​អូរ​តា​សុខ​ ឃុំ​ពេជ្រ​ចិន្ដា​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង ។​

​តាម​របាយការណ៍​ពី​សមត្ថកិច្ច​ បានអោយ​ដឹង​ថា​ ម្ចាស់ផ្ទះ​ឈ្មោះ​ ព្រំ​ ហូ​វ​ ភេទ​ប្រុស​ អាយុ​៦៧​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ សឿ​ម​ យ៉េ​ ភេទ​ស្រី​ អាយុ​៦៤​ឆ្នាំ​ រស់នៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ​ ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​មាន​ទំហំ​ ៥​ម៉ែត្រ​ x​ ៧​ម៉ែត្រ​ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ ។​ ការ​ខូចខាត​រួម​មាន​៖​ លុយ​ចំនួន​ ៨០.០០០​បាត​ មាស​១​តម្លឹង​ ទូរ​ទ​ស្ស៍​ន៍១​គ្រឿង​ ធុង​បោក​ស្រូវ​១​ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ ។​ ចំពោះ​មូលហេតុ​គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិស​នី ​។​

​ក្នុង​ហេតុការណ៍​នេះ​ ដោយ​មានការ​អន្តរាគមន៍​ពីរ​កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក​ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទាន់​ពេលវេលា​ទើប​អាច​បញ្ឈប់​អគ្គិភ័យ​បាន​ទាំងស្រុង​ ៕

មតិយោបល់