ព័ត៌មានជាតិ

ម៉ាស្តា BT50 ផ្លាកលេខភ្នំពេញ 2BI6461 ពន្លះទ្រូងផ្លូវជ្រុលទៅបុករថយន្ត១គ្រឿងទៀត បណ្តាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្តម៉ាស្តា BT50 បើកបុកទ្រូងផ្លូវ ហើយជ្រុលចង្កូតទៅបុកនិងរថយន្តម៉ាកម៉ាស្តា៣ដែរ បើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងការខូចខាតបន្ថែមទៀត ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង០០នាទីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ចំណុចស្តុបព្រះមុនីរ៉េត ផ្លូវ៣៣៨ កែងផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តម៉ាកម៉ាស្តា BT50 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BI6461 ធ្វើដំណើរតាមផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវចង្អៀត ក៏ស្រាប់តែរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកផ្លូវ បណ្ដាលឲ្យរងខូចខាតតិចតួច ហើយរថយន្តបង្កក៏ជ្រុលទៅបុក និងរថយន្តម៉ាកម៉ាស្តា៣ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AK2185 ដែលបើកដោយបុរសម្នាក់ ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្ដាលឲ្យរងការខូចខាតក្រពិតមុខចំហៀងខាងឆ្វេង តែមិនគ្រោះថ្នាក់ដល់មនុស្សនោះទេ ។ ដោយឡែករថយន្តបង្កវិញ ខូចផែ្នកខាងមុខតែមិនគ្រោះថ្នាក់ដល់មនុស្សដូចគ្នា ។

ក្នុងហេតុការណ៍នេះ បន្តិចក្រោយមក ក៏ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យកន្លែងកើតហេតុ ឃើញថាមិនប៉ះពាល់ដល់សម្បត្តិសាធារណ:ធ្ងន់ធ្ងរ ក៏សម្រេចឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា។

ក្រោយពេលកើតហេតុ ភាគីខាងរថយន្ដបង្កសុខចិត្តយករថយន្តរងគ្រោះ ទៅជួសជុលឲ្យ ដើម្បីបញ្ចប់រឿង៕

មតិយោបល់