ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម ២នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្ដិមន្ទីរពេទ្យស្រី្ដនគរទេព

ភ្នំពេញ: ករណីប៉ុនប៉ងប្រព្រឹត្តអំពើលួចមានស្ថានទម្ងន់ទោសដោយការគាស់ទម្លុះទម្លាយ (កាត់របងសង្ក័សីចូលលួចទ្រព្យសម្បត្ដិ) កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១១និង១០នាទី ត្រង់ចំណុចមន្ទីរពេទ្យស្រី្ដនគរទេព ផ្លូវបេតុង ស្ថិតនៅភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ពាក្យបណ្តឹងរបស់ឈ្មោះ ឈួន ស៊ីណាត ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកគ្រប់គ្រងមន្ទីរពេទ្យស្ត្រីនគរទេព ទីលំនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តំណាងឲ្យលោក ប្រាក់ ថៃសៀង អាយុ ៥៤ឆ្នាំ មុខរបរប្រធានមន្ទីរពេទ្យស្ត្រីនគរទេព ទីលំនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ នូ សុខញ៉ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជនសង្ស័យគ្មានសារធាតុញៀន) ។

វត្ថុតាងចាប់យក៖
១/កន្ត្រៃកាត់ដែកចំនួន០១
២/ម៉ូតូកង់បីតុកតុក(ម៉ូតូចាស់)ចំនួន០១គ្រឿង
៣/កូនសោរមួយចំនួន
៤/ទូរស័ព្ទដៃម៉ាកOPPO ពណ៌ខ្មៅចំនួន០១គ្រឿង ។

ហេតុការណ៍៖ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៩និង០០នាទី ជនរងគ្រោះឈ្មោះ ប្រាក់ ថៃសៀង ភេទប្រុស អាយុ ៥៤ឆ្នាំ និងបុគ្គលិកមន្ទីរពេទ្យស្ត្រីនគរទេពមួយចំនួនបានឈប់សម្រាកទៅផ្ទះរៀងៗខ្លួននៅសល់តែសន្តិសុខ និងបុគ្គលិកប្រចាំការនៅមន្ទីរពេទ្យស្ត្រីនគរទេព ស្ថិតនៅភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រហូតដល់វេលាម៉ោង ១១និង១០នាទី ថ្ងៃខែឆ្នាំដដែល ស្រាប់តែមាន ជនសង្ស័យចំនួន០២នាក់ ទី០១ឈ្មោះ នូ សុខញ៉ ភេទប្រុស អាយុ ២៧ឆ្នាំ និងទី០២ឈ្មោះ ភិន ភេទប្រុស អាយុ ២៧ឆ្នាំ បានជិះម៉ូតូម៉ាកសេ១០០កូរ៉េ (ម៉ូតូចាស់) ចំនួន០១គ្រឿង និងម៉ូតូកង់បីតុកតុក (ម៉ូតូចាស់) ចំនួន០១គ្រឿងទៀត ចូលមកជិតដល់របងមន្ទីរពេទ្យចម្ងាយ១០ម៉ែត្រ ក៏ពន្លត់ម៉ាស៊ីនម៉ូតូ ហើយអូសចូលមកអែបរបង មន្ទីរពេទ្យ រួចធ្វើសកម្មភាពកាត់ទំលុះជញ្ជាំងស័ង្កសីមន្ទីរពេទ្យស្ត្រីនគរទេពខាងលើ ។ ប៉ុន្តែពេលជនសង្ស័យទាំង០២នាក់ខាងលើ កំពុងធ្វើសកម្មភាពក៏ត្រូវបានបុគ្គលិកមន្ទីរពេទ្យម្នាក់ឈ្មោះ ធី ចាន់ថេន ភេទប្រុស អាយុ៣៤ឆ្នាំ បានឃើញក៏រត់ទៅហៅសន្តិសុខដែលយាមនៅក្នុងមន្ទីរពេទ្យនោះដែរ ឲ្យជួយឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ និងរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសជួយអន្តរាគមន៍ ហើយសមត្ថកិច្ចក៏បានជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ នូ សុខញ៉ រួមនឹងវត្ថុតាង ១/កន្ត្រៃកាត់ដែកចំនួន០១, ២/ម៉ូតូកង់បីតុកតុក(ម៉ូតូចាស់)ចំនួន០១គ្រឿង, ៣/កូនសោមួយចំនួន, ៤/ទូរស័ព្ទដៃម៉ាកOPPO ពណ៌ខ្មៅចំនួន០១គ្រឿង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស តាមនីតិវិធីច្បាប់ ចំណែកជនសង្ស័យឈ្មោះ ភិន បានបើកម៉ូតូម៉ាកសេ១០០កូរ៉េគេចខ្លួនបាត់ ។ បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យឈ្មោះ នូ សុខញ៉ បានឆ្លើយសារភាពប្រាប់ថា រូបគេ (ជនសង្ស័យ) និងបក្ខពួក ពិតជាបានធ្វើសកម្មភាពកាត់ជញ្ជាំងស័ង្កសីរបងមន្ទីរពេទ្យស្ត្រីនគរទេព បម្រុងចូលលួចយកទ្រព្យសម្បត្តិប្រាកដមែន ហើយឈ្មោះ ឈួន ស៊ីណាត ភេទប្រុស អាយុ៣០ឆ្នាំ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕

មតិយោបល់