ព័ត៌មានជាតិ

រថយន្តបើកវ៉ាជែងម៉ូតូ ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យបុករងរបួសធ្ងន់បុរសម្នាក់

ឧត្តរមានជ័យៈ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលបង្កឡើងរវាងម៉ូតូ និងរថយន្ត បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ខូចម៉ូតូ១គ្រឿង និងរថយន្ត១គ្រឿង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានអ្នកបើកបរម៉ូតូឈ្មោះ ឡែម សុភា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ផ្លាកលេខ ឧត្តរមានជ័យ 2A – 2979 រងរបួសធ្ងន់ ក្បាល និងជើងខាងឆ្វេង។ ចំណែកអ្នកបើកបរថយន្ត ឈ្មោះ គីម ឆេង ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង បើកបររថយន្តម៉ាក HYUNDAI LIBERO ពណ៌ខ្មៅ លាយស ស៊េរីឆ្នាំ២០០២ ពាក់ផ្លាកលេខ 2A – 2979 មិនមានរងរបួស ។

មូលហេតុ៖ នៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីអ្នកបើកបររថយន្ត បើកបរជែងម៉ូតូ មិនប្រុងប្រយ័ត្ន។

បច្ចុប្បន្ន ជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុក រីឯវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់