ព័ត៌មានជាតិ

ធ្លាប់តែឃើញផឹកស្រាជាប្រចាំ តែថ្ងៃនេះស្រាប់តែចង.កសម្លាប់ខ្លួនឯងបាត់ទៅវិញ

បន្ទាយមានជ័យៈ នៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២១ មានប្រជាពលរដ្ឋឈ្មោះ សៀ ហាក់ ភេទប្រុស អាយុ ៥៣ឆ្នាំ ធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង នៅភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ នៅនិងដើមពោធិ៍ មានកំពស់ ប្រហែល ៣តឹកពីដី ស្ថិតនៅចំណុច ខាងកើតឆៀងខាងត្បូង ភូមិ ចំងាយ៣០០ម៉ែត្រ បើតាមសម្តីបងប្អូនគ្រួសារសពថា សពឈ្មោះ សៀ ហាក់ មានជម្ងឺ សរសៃប្រសាទ ដោយផឹកស្រាសច្រើននិងជាប្រចាំ ហើយកម្លាំងជំនាញរបស់អធិការយើងបានសហការជាមួយក្រុមគ្រូពេទ្យធ្វើកោសល្យវិច្ច័យ បានបញ្ជាក់ថាពិតជាចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯង ពិតប្រាកដមែន និងបានប្រគល់ជូនក្រុមគ្រួសារសាសព ធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់