សៀមរាប: នៅចន្លោះវេលាម៉ោង ០២និង០០នាទី រហូតដល់ម៉ោង០៤និង០០នាទីរំលងអាធ្រាត្រនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ករណីលួចកាច់សោរ កម៉ូតូ ចំនួន០២គ្រឿង ជាបន្តបន្ទាប់ នៅចំណុចភូមិវិហារ ចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប កម្លាំងនគរបាលក្រុងសៀមរាប ដឹកនាំដោយ លោកវរសេនីយ៍ទោ ដា ចំរើន អធិការនៃអធិការដ្ឋាននគរបាល ក្រុងសៀមរាប បានចេញល្បាត ក្នុងភូមិ សាស្ត្រ ទទួលខុសត្រូវ ដោយមានការចូលរួមផ្តល់ព័ត៍មានពីបងប្អូនប្រជាពលរដ្ឋ យើងបានប្រទះឃើញ ជនសង្ស័យចំនួន០៣នាក់កំពុងនាំគ្នាដើរបណ្តើរម៉ូតូចំនួន០២គ្រឿងតាមផ្លូវ ពេលឃើញកម្លាំងល្បាតទៅដល់ ជនសង្ស័យ បាននាំគ្នាទុកម៉ូតូចោល ហើយនាំគ្នារត់គេចខ្លួន តែត្រូវបានកម្លាំងល្បាត និង បងប្អូនប្រជាពលរដ្ឋ ដេញតាមចាប់ជនសង្ស័យបានម្នាក់(ឈ្មោះ លី លីវណ្ណលីតា) ចំណោម០៣នាក់ យកមកធ្វើការសាកសួរនាំ និងដកហូតបានម៉ូតូចំនួន០២គ្រឿង ។
-ទី១/ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១០ ពាក់ផ្លាកលេខសៀមរាប 1L-2371 លេខតួ/លេខម៉ាស៊ីន ៨៥០០៥៨៦ ។
-ទី២/ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ សៀមរាប ១Z-៤២៤៦ លេខតួ/លេខម៉ាស៊ីន ៥១២៩០៨៤ ។
ជនសង្ស័យខាងលើបន្ទាប់ពីបាននាំខ្លួនមកដល់អធិការដ្ឋាននគរបាលក្រុងសៀមរាប ភ្លាមៗ កម្លាំងនគរបាល ផ្នែក ព្រហ្មទណ្ឌ ដឹកនាំដោយ វរសេនីយ៍ទោ នួន ស ក្តិ័ចំរើន រិទ្ធ អធិការរងទទួលព្រហ្មទណ្ឌបានធ្វើការសាកសួនាំ ជនសង្ស័យរូបនេះបានឆ្លើយសារភាពថា រូបគេមានឈ្មោះ លី លីវណ្ណលីតា ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាបនិងបក្ខពួកចំនួន០២នាក់ ទៀត មានឈ្មោះ អាន បញ្ញា ឬ លី អានសុខបញ្ញា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមន្ទប់ជួលភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងឈ្មោះ ព្រំ សាក់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង/ខេត្ត សៀមរាប ពិតជាបានធ្វើសកម្មភាពលួចម៉ូតូ ចំនួន០២ គ្រឿង របស់ប្រជាពលរដ្ឋរងគ្រោះ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបពិតមែន ។
យោងតាមចម្លើយសារភាពរបស់ជន សង្ស័ យ (ទី១) និង ដោយមានការ ឯកភាព និងដឹកនាំបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េតស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ យើងបានបន្តធ្វើការស្រាវជ្រាវ និងឈានដល់ការនាំខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែមទៀតមានឈ្មោះ អាន បញ្ញា និងឈ្មោះ ព្រំ សាក់ មកធ្វើការសួរនាំ ក្រោយពីការសួរនាំជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្ម ភាពលួចយកម៉ូតូរបស់់ជនរងគ្រោះទាំងពីរគ្រឿងខាងលើពិតប្រាកដមែន ហើយជនសង្ស័យទាំងបីនាក់បានឆ្លើយសារភាពបន្តទៀតថា កន្លងមកពួកគេធ្លាប់បានធ្វើសកម្មភាពលួចម៉ូតូនៅក្នុងក្រុងសៀមរាបជាច្រើនករណីផ្សេងទៀតមានដូចជា:
-ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០១ រំលងអាធ្រាត្រ ស្ថិតនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ពួកគេបានធ្វើសកម្មភាពលួចម៉ូតូចំនួន ០២ គ្រឿងគឺទុកនៅឯមុខផ្ទះដោយមិនបានចាក់សោសុវត្ថិភាពអ្វីទាំងអស់ ម៉ូតូទី០១-មានម៉ាក BAJAJ DOMINAR ពណ៌ខ្មៅស៊េរីឆ្នាំ ២០១៨ ស្លាកលេខសៀមរាប 1AC -5417 លេខតួ ០៧៦៥៦ លេខម៉ាស៊ីន ០៤៩៨៧ នឹង១គ្រឿងទៀតម៉ាក Yamaha Fino ពណ៌ ស សេរីឆ្នាំ ២០១២ ស្លាកលេខ សៀមរាប 1K-8847 លេខតួ+លេខម៉ាស៊ីន ០៣២១០៩ របស់ជនរងគ្រោះឈ្មោះ Jayue well ភេទ ស្រី អាយុ ២៩ ឆ្នាំជនជាតិអាហ្វ្រិក ស្នាក់នៅផ្ទះជួលដាច់ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ដោយម៉ូតូទាំង០២គ្រឿងនេះជនសង្ស័យឈ្មោះ អាន បញ្ញា បានឆ្លើយសារភាពថារូបគេបានធ្វើសកម្មភាពលួចជាមួយ ប្អូនស្រីបង្កើតរបស់គេឈ្មោះ លី វណ្ណលីតា និងប្រពន្ធរបស់គេឈ្មោះ នី ស្រីណា ភេទស្រី អាយុ ២០ឆ្នាំ ហើយជនសង្ស័យឈ្មោះ អាន បញ្ញា បានឆ្លើយសារភាពបន្តទៀតថា កន្លងមកបានឲ្យប្អូនប្រុសរបស់គេ ឈ្មោះ លី ឈិនឡុង អាយុ៣៣ឆ្នាំ រស់នៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល បានយកឡានរបស់គេមួយគ្រឿងម៉ាក HIGH LANDER ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០១ ដឹកម៉ូតូយកទៅលក់ នៅរាជធានីភ្នំពេញចំនួន ០២លើក។
បន្ទាប់មកសមត្ថកិច្ចយើងបានធ្វើការនាំខ្លួនឈ្មោះ លី ឈិនឡុង មកធ្វើការសួរនាំ ជនសង្ស័យរូបនេះ បានឆ្លើយបដិសេធថារូបគេពុំបានធ្វើសកម្មភាព ដូចអ្វីដែលជនសង្ស័យឈ្មោះ អាន បញ្ញា បានឆ្លើយចោទប្រកាន់នោះទេ។ ប៉ុន្តែយើងនៅតឬបន្តធ្វើការឃាត់ខ្លួនជនសង្ស័យរូបនេះ ដោយយោងតាមលទ្ធផលធ្វើតេស្តរកសាធាតុញៀននូវក្នុងទឹកនោម គឺវិជ្ជមាន ។
បន្ទាប់មកទៀត នៅវេលាម៉ោង០៨:៣០ នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ដដែល កម្លាំងយើងបានធ្វើការឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យឈ្មោះ អាន បញ្ញា រកឃើញវត្ថុតាងមួយចំនួននៅក្នុងបន្ទប់របស់គេរួមមាន៖
[Forwarded from B Pheak Post News]
-កន្ត្រៃសម្រាប់កាត់ដែក (ទំហំ៣៦អ៊ីង) ម៉ាក់ kingwa ពណ៌បៃតងចំនួន០១ដើម
-ញញួរដែក ដងជ័រពណ៌ខ្មៅចំនួន០១
-ម៉ូទ័រសម្រាប់កាត់ដែក ធុនតូច ម៉ាកNIKATEC ពណ៌ស្លាទុំ-ខ្មៅ ចំនួន ០១គ្រឿង
-ទុលល្វីស ចំនួន០៣ដើម ដែលមានផ្លែច្នៃ សំរាប់កាច់សោរ.កម៉ូតូ ចំនួន០១ដើម
– ដែកឆាប ដងជ័រ ពណ៌ផ្កាឈូកចំនួន០១ដើម
-ដងសោអក្សរT ទំហំ៨មីលីម៉ែត្រចំនួន០១ដើម
-សោរមាត់-ខ្សៀ ទំហំ១០មីលីម៉ែត្រ ចំនួន០១ដើម
-ដង្កាប់ដងជ័រ ពណ៌ក្រហម-លឿង ចំនួន០១
-អាវម៉ូតូ ផ្នែកខាងស្ដាំ ពណ៌ខ្មៅ ចំនួន០១ ជាអាវម៉ូតូរបស់ ម៉ូតូហុងដាឌ្រីម។
– ឧបករណ៍កែឆ្នៃសម្រាប់ ជក់គ្រឿងញៀនមួយចំនួនទៀត ។
-ជនសង្ស័យឈ្មោះ អាន បញ្ញា ឬ លី អានសុខបញ្ញា បានឆ្លើយសារភាពបន្ថែមថា កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៤,០០នាទីទាបភ្លឺ នៅត្រង់ចំណុច បុរីអង្គរផាលេស ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប រូបគេ និងប្រពន្ធឈ្មោះ នី ស្រីណា បានធ្វើ សកម្ម ភាពលួចកាច់សោរ.កម៉ូតូ បានម៉ូតូចំនួន០២គ្រឿងរួមមាន០១ ម៉ាក zoo mer-x ពណ៌ស ស៊េរី២០២០ ពាក់ផ្លាកលេខសៀមរាប1AG-3101 លេខតួ+ម៉ាស៊ីន៥១០៣៦៣១ និង ទី២.ម៉ាក scoopy ពណ៌ស ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខសៀមរាប 1V-4760លេខតួ+ម៉ាស៊ីន ៨០៦៦៤៥១ នៅចំណុចភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង- ខេត្តសៀមរាប ។បន្ទាប់មកនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង០៣,៤០នាទីទៀបភ្លឺ នៅត្រង់មុខបន្ទប់ជួលស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្ត សៀមរាប ឈ្មោះ អាន បញ្ញា ឬ លី អានសុខបញ្ញា និងប្អូនស្រីឈ្មោះ លី វណ្ណលីតា រួមទាំងឈ្មោះ ព្រំ សាក់ បាននាំគ្នាមកធ្វើសកម្មភាព លួចកាច់សោរ.កម៉ូតូបានចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ គ្មានស្លាកលេខ គ្មានកុងទ័រ មានលេខតួ+ម៉ាស៊ីន ៥៦៩៣៦១៨ ។ចំពោះម៉ូតូទាំងអស់ដែលគេលួចបាន គឺរូបគេបាននាំគ្នាយកទៅលក់នៅផ្សារឃ្លាំងរំសេវ នៅឯរាជធានីភ្នំពេញ ។
ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប កសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បី ផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕
មតិយោបល់