ព័ត៌មានជាតិ

ចាប់បានហើយ! ករណីយកកាំភ្លើងបាញ់គម្រាមសមត្ថកិច្ច ៧គ្រាប់ក្នុងប៉ុស្តិដើម្បីរំដោះខ្លួននៅខេត្តកណ្តាល

កណ្ដាលៈ នៅវេលាម៉ោង១០និង១៥នាទីយប់មុននេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យដែលយកកាំភ្លើងបាញ់៧គ្រាប់ ដែលបាញ់ចេញពីបន្ទប់ប៉ុស្តិ៍នគរបាលសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២១ បង្កឡើងដោយបុរស ជាជនសង្ស័យបង្កគ្រោះថ្នាក់ចរាចរណ៍ បើកបររថយន្តដឹកទំនិញបុកបង្គោលភ្លើង ហើយសមត្ថកិច្ចនាំមកធ្វើការសាកសួរក្នុងស្នាក់ការប៉ុស្តិ៍។
ហេតុការខាងលើកើតហេតុកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២១ ដោយបង្កដោយបុរសម្នាក់ បើករថយន្តដឹកទំនិញ បើកបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួន និងហៅជនបង្កមកកាន់ប៉ុស្តិ៍ ដើម្បីសាកសួរ ដើម្បី មកធ្វើការដោះស្រាយការខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។
ពេលកំពុងធ្វើការសាកសួរ ស្រាប់តែ ជនបង្កខាងលើ រត់ចូលក្នុងបន្ទប់ប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន រួចទាញកាំភ្លើងអាកាចំនួន ៣ដើម បាញ់ចំនួន ៧គ្រាប់ឡើងលើ ដើម្បីគំរាមសមត្ថកិច្ច រួចរត់គេចតែម្តង។
បច្ចុប្បន្ននគរបាលប៉ុស្តិ៍ នគរបាលអធិការរដ្ឋានស្រុកកោះធំ និងស្នងការនគរបាលខេត្តកណ្ដាល កំពុងដឹកនាំកម្លាំង ធ្វើការឡោមព័ទ្ធជនបង្កខាងលើនេះ ដែលកំពុងលាក់ខ្លួនជាមួយនឹងកាំភ្លើងអាកាចំនួនបីដើម នៅក្នុងប៉ុស្តិ៍រដ្ឋបាលនោះតែម្ដង ជនបង្កមានឈ្មោះ ពៅ ហុង អាយុ២៦ឆ្នាំ រស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ អ្នកបើកបររថយន្តដឹកទំនិញឲ្យក្រុមហ៊ុន។
បច្ចុប្បន្ន ម្ចាស់ក្រុមហ៊ុនក៏បានមកដល់កន្លែងកើតហេតុជាមួយសមត្ថកិច្ច ដើម្បីធ្វើការលួងលោម ឲ្យជនបង្កខាងលើនេះ ទម្លាក់អាវុធចុះ និងប្រគល់ខ្លួនឲ្យសមត្ថកិច្ច។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមគ្រួសាររបស់ជនបង្កក៏មកធ្វើការលួងលោមជៀសវាងករណីផ្ទុះអាវុធកើតឡើងមុននេះបន្តិច នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ បច្ចុប្បន្នលោកកំពុងដឹកនាំកម្លាំង ធ្វើការឡោមព័ទ្ធ នឹងមិនឱ្យមានការផ្ទុះអាវុធ ប៉ុន្តែប្រើវិធានការ ក្នុងការលួងលោមជនបង្ក ឲ្យទម្លាក់អាវុធ និងប្រគល់ខ្លួនឲ្យសមត្ថកិច្ច។
សូមបញ្ជាក់ដែរថាកំាភ្លើងនៅទីនោះមានចំនួនបីដើម និងមានគ្រាប់ជិត៩០ ដូច្នេះមិនត្រូវឲ្យមានការផ្ទុះអាវុធជៀសវាងករណីគ្រោះថ្នាក់កើតឡើងផ្សេងទៀត៕

 

មតិយោបល់