បាត់ដំបង ៖ មានករណីមនុស្សធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់១នាក់ ស្ថិតក្នុងក្រុមទី១០ ភូមិគោក ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង នៅថ្ងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទី ។
ជនរងគ្រោះឈ្មោះ ខុម សុខុន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិ.ឃុំកើតហេតុខាងលើ ។
តាមការបំភ្លឺពីឈ្មោះ វួច កាត ភេទស្រី អាយុ ៥៧ឆ្នាំ មុខរបរធ្វើស្រែ ត្រូវជាម្ដាយបង្កើត បានអោយដឹងថា កូនប្រុសរបស់ខ្លួននេះមានជំងឺសរសៃប្រសាទរយៈពេល ០៣ឆ្នាំមកហើយប្រើថ្នាំជាប្រចាំ ។ រហូតដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ កូនប្រុសខាងលើនេះបានហូបបាយទឹក ហើយរករឿងសុំលុយយកទៅទិញស្រាផឹក ហើយក៏ត្រូវឪពុកស្ដីបន្ទោស ។ រហូតដល់ម៉ោង១៥ជាងក៏ បាត់ពីផ្ទះ ក៏នាំគ្នាដើររកពេញមួយយប់តែរកមិនឃើញ។ លុះព្រឹកឡើងឈានចូលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទី បាននាំគ្នាដើររកបន្តទៀតក៏រកឃើញកូនប្រុសចងកសម្លាប់ខ្លួននៅលើដើមអំពិលខាងក្រោយផ្ទះ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញសហការជាមួយគ្រូពេទ្យមណ្ឌលសុខភាពឃុំ និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុះទៅដល់ទីកន្លែងកើតហេតុសមត្ថកិច្ចអាចសន្និដ្ឋានបានថា ជនរងគ្រោះឈ្មោះ ខុម សុខុន ពិតជាស្លាប់ដោយសារចងករសម្លាប់ខ្លួនពិតប្រាកដ ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់