មណ្ឌលគិរីៈ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង១៤និង០០នាទីកម្លាំងផ្នែកជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ដឹកនាំដោយលោកស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន និងសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្រ្កាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ យើងបានធ្វើឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ និង អ្នកពាក់ព័ន្ធ ចំនួន០១នាក់ ដូចខាងក្រោម៖
១.ឈ្មោះ សូ ផាលីនី ហៅពេជ្រ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ។
២.ឈ្មោះ សូ ស្រីយ៉ា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ។
៣.ឈ្មោះ នួន ពេត្រុស ហៅគ្រូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ។
៤.ឈ្មោះ គង់ សុផារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ (អ្នកពាក់ព័ន្ធ)
បានឆែកឆេរនិងដកហូតវត្ថុតាងរួមមាន៖
១.សារធាតុសង្ស័យថាជាមួយសារធា
តុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន១០កញ្ចប់ (០៦កញ្ចប់តូច ០៤កញ្ចប់ធំល្មម)។
២.ម៉ូតូចំនួន០២គ្រឿង (ម៉ាក Honda RSX ពណ៌ក្រហមខ្មៅ ០១គ្រឿង ,និងម៉ាកSIRUS គ្មានអាវ ០១គ្រឿង)
៣.ទូរស័ព្ទចំនួន០៦គ្រឿង (Vivo ០១គ្រឿង ,Samsung ០១គ្រឿង,Oppo ២គ្រឿង, Nokia ចុចពិល ០២គ្រឿង)
៤.ក្រវឹលលោហៈធាតុពណ៌លឿងចំនួន ០១គូរ
៥.ប្រាក់រៀលចំនួន៦២.៥០០៛ (ប្រាំមួយម៉ឺនពីរពាន់ប្រាំរយរៀល)
៦.ដែកកេះចំនួន០៥ដើម
៧.កន្រ្តៃ ០២ដើម (តូច១ ធំ១)
៨.ដែកសំរាប់ដុតចាក់គំរបដប ០១ដើម
៩.កែវសំរាប់ជក់ចំនួន០៤
១០.វិក័យប័ត្រចំនួន០២ក្បាល
១១.ឧបករណ៍កែឆ្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន។
១២.ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
ករណីនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុង កំពុងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់