ព័ត៌មានជាតិ

អាកាស​យាន្ដដ្ឋាន​ប៉េកាំង​ក្លាយ​ជា​អាកាស​យាន្ដ​ដ្ឋាន​មមាញឹក​ជាង​គេ​លំដាប់​ទី​២​

ប៉េកាំង៖ អាកាសយានដ្ឋានអន្តរជាតិរាជ​ធានី​ប៉េកាំង ​បាន​កំណត់​គោល​ដៅ​ដឹក​អ្នក​ដំណើរ​ឲ្យ​បាន​ ៨៣,៥​លាន​នាក់​​ក្នុង​​ឆ្នាំ ​២០១៣​ ដើម្បី​ក្លាយ​ជា​អាកាសយន្ត​ដ្ឋាន​ដែល​មមាញឹក​បំផុត​ជាង​គេ​លំដាប់​លេខ​ទី​២​របស់​ពិភព​លោក។​ នេះ​បើ​យោង​តាម​សេចក្ដី​រាយ​ការណ៍​របស់​របស់​កាសែត​ប៉េកាំង​ពេល​ព្រឹក​បាន​ចុះ​ផ្សាយ។​

Beijing Capital International Airport

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ដោយដកស្រង់នូវខ្លឹ​មសារ​របស់​កាសែត​​ប៉េកាំង​​ពេល​ព្រឹក​ថា​ ចំនួន​អ្នក​ដំណើរ​សរុប​នៅ​ក្នុង​អាកាស​យាន្ត​នោះ​បាន​កើន​ឡើង​ដល់​ ៨០,២២​លា​ន​នាក់​​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​ធ្នូ ​ឆ្នាំ ​២០១៣​ ដោយ​បាន​កើន​ឡើង​ ២,១៧​ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​​មុន។​

គួរបញ្ជាក់ផងដែរថា អាកាសយាន្តដ្ឋាន Hartsfield-Jackson Atlanta International Airport ជា​កាស​​យាន្តដ្ឋាន​ដែល​មមាញឹក​ជាង​គេ​បំផុត៕​

មតិយោបល់