កណ្តាលៈ នៅថ្ងៃសៅរ៍ ៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១និង០០នាទី ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកកណ្តាលស្ទឹង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តោក ចុះកិច្ចប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងអាប៉ោង) ០១ករណីឃាត់ខ្លួនជនសង្ស័យ១២នាក់ នៅចំណុចទំនប់៩៤ ភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនសង្ស័យ១២នាក់៖ ១.ឈ្មោះ ស៊ុម សុវណ្ណ ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្កកណ្ដាល មុខរបរលក់ដូរ ។ ២.ឈ្មោះ ហែម ច័ន្ទណារិទ្ធ ភេទប្រុស អាយុ៥៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិក្របៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្កកណ្ដាល មុខរបរ អ្នកនេសាទ ។ ៣.ឈ្មោះ មឿន រ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្កកណ្ដាល មុខរបរ កសិករ ។ ៤.ឈ្មោះ ហេង ភានុច ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្វាយរលំ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្កកណ្ដាល មុខរបរ កម្មកររោងចក្រ ។ ៥.ឈ្មោះ គឹម វិបុល ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិទួលក្រសាំង សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្កកណ្ដាល មុខរបរ អង្គរក្ស ។ ៦.ឈ្មោះ អ៊ុន វណ្ណណែត ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្វាយរលំ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្កកណ្ដាល មុខរបរ កម្មករសំណង់ ។ ៧.ឈ្មោះ សុខ យ៉ា ភេទប្រុស អាយុ៥០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។ ៨.ឈ្មោះ នុន ផល្លា ភេទប្រុស អាយុ៥០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ កសិករ ចិញ្ចឹមពពែ ។ ៩.ឈ្មោះ ចាន់ ថុល ភេទប្រុស អាយុ៥៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្កកណ្ដាល មុខរបរ កសិករ ។ ១០.ឈ្មោះ សំ សំណាង ភេទប្រុស អាយុ៥៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្កកណ្ដាល មុខរបរ កសិករ ។ ១១.ឈ្មោះ ឃឹម សាវីត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ បូរី ភពថ្មី៣ សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជ ធានីភ្នំពេញ មុខរបរ លក់ដូរ ។ ១២.ឈ្មោះ ស៊ូ ប៊ុនថុន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ បទតាជី សង្កាត់ ព្រែកហូ ក្រុង តាខ្មៅ ខេត្តកណ្ដាល មុខរបរលក់ដូរ ។
វត្ថុតាងចាប់យករួមមាន៖ ១.ចានអាប៉ោង១,២.កាធុនជ័រ (ទ្រចានអាប៉ោង),៣.ហានតោ១,៤.កន្រ្តកដាក់មាន់០៣
៥.មាន់ឈ្មោល០២ក្បាល,៦.ជញ្ជីងសម្រាប់ថ្លឹងមាន់០១,៧.ជ័រស្គុតរុំជើងមាន់ មួយចំនួន,៨.កៅអីជ័រ២២ (ក្រហម១២,ខៀវ១០)
៩.ធុងទឹកកក ចំណុះ១៥០លីត្រ (ពណ៌ក្រហម),១០.កៅស៊ូហ៊ុមព័ទ្ធសង្វៀនពណ៌ខ្មៅ ៣ដុំ ។ ១១.រថយន្ត ០៥គ្រឿង ៖-រថយន្ត ម៉ាក Lexus RX 300 ពណ៌ស ស៊េរី ឆ្នាំ២០០០ ពាក់ផ្លាកលេខ ភ្នំពេញ 2AI-8938 -រថយន្ត ម៉ាក Lexus RX 300 ពណ៌ ប្រផេះ ស៊េរីឆ្នាំ២០០១ ពាក់ផ្លាកលេខ ព្រៃវែង 2B-8808,-រថយន្ត ម៉ាក Lexus RX 300 ពណ៌ស ស៊េរីឆ្នាំ២០០១ ពាក់ផ្លាកលេខ ភ្នំពេញ 2AK-8146,-រថយន្ត ម៉ាក Prius ពណ៌ ខៀវ ២០០៥ ស៊េរីឆ្នាំ២០០០ ពាក់ផ្លាកលេខ ភ្នំពេញ 2AU-9912,-រថយន្ត ម៉ាក TUNDRA ពណ៌ស ស៊េរីឆ្នាំ២០០៧ ពាក់ផ្លាកលេខ ភ្នំពេញ 2AN-1400,១២.ម៉ូតូ០២ គ្រឿង៖ -ម៉ូតូម៉ាក ហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AS 8646,-ម៉ូតូ ម៉ាក សង់កូរ៉េ ពណ៌ ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1AS-3224។
សភាពរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើ ក្រោយពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋថា មានក្រុមអ្នកញៀនល្បែងស៊ីសង ជល់ មាន់ មកជល់នៅកន្លែងកើតហេតុ សឹងរាល់ថ្ងៃ ក្រោយទទួលបានព័ត៌មានភ្លាម ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការ កម្លាំងផ្នែកព្រហ្មទណ្ឌ ស្រុកកណ្តាលស្ទឹង សហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលខេត្ត និងកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំកណ្តោក បានចុះទៅដល់កន្លែងកើតហេតុ ឃើញក្រុមអ្នកញៀនល្បែងស៊ីសង ប្រហែល៥០នាក់ កំពុងលេង ឃើញដូច្នេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកញៀនល្បែងស៊ីសង ជល់មាន់១២នាក់ រួមនិងវត្ថុតាងខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់