ព័ត៌មានជាតិ

Sony ចង់បញ្ចេញទូរស័ព្ទដែលប្រជែងជាមួយ Galaxy SIII ត្រូវបានបរាជ័យ

ក្រុមហ៊ុន Sony មានបំណងចង់ផលិតទូរស័ព្ទដើម្បីធ្វើការប្រកួតប្រជែងដោយផ្ទាល់ជាមួយនឹង Samsung Galaxy SIII រួមទាំង iPhone 5 របស់ Apple ផងដែរ សម្រាប់ឆ្នាំក្រោយ ប៉ុន្តែគម្រោងរបស់ក្រុមហ៊ុន Sony គឺត្រូវទទួលបរាជ័យដោយសារក្រុមហ៊ុន Samsung ក៏អាចនឹងបញ្ចេញនូវ Galaxy S4 នូវថ្ងៃ CES 2013។
សម្រាប់ Smartphone ដែលក្រុមហ៊ុន Sony នឹងបញ្ចេញគឺ Yuga មានអេក្រង់ទំហំ 5 អ៊ីង 1080p ទំហំ RAM 2GB ប្រើប្រាស់ Processor Krait 1.5GHz quad-core និង Adreno 320 GPU ដោយក្រុមហ៊ុន Sony រំពឹងថានឹងបញ្ចេញនូវថ្ងៃ CES ឬ MWC ឆ្នាំក្រោយ។
គួរបញ្ជាក់ផងដែរថា ការទទួលបរាជ័យរបស់ក្រុមហ៊ុន Sony ដោយសារ Galaxy S3 គឺមានលក់នៅលើទីផ្សារហែលជា 6 ខែមកហើយ ក្រុមហ៊ុនទើបបញ្ចេញនូវគូរប្រជែងជាមួយនឹង Galaxy S3 និង iPhone 5 ទៅដល់អ្នកប្រើប្រាស់៕

មតិយោបល់