ព័ត៌មានជាតិ

រថយន្តរត់តាក់ស៊ី១គ្រឿង បើកបរលឿន ដល់ចំណុចផ្លូវកោង ជ្រុលបុកផ្ទះពលរដ្ឋលក់ដូរ បណ្តាលឲ្យរងការខូចខាត

កំពង់ឆ្នាំង: នៅថ្ងៃទី០៣​​ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៤រសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តរត់តាក់ស៊ីបើកបរលឿន មកដល់ចំណុចផ្លូវកោង បណ្តាលឲ្យជ្រុលបុកផ្ទះប្រជាពលរដ្ឋលក់ដូរ មួយកន្លែង រងការខូចខាត បង្កឲ្យមានការភ្ញាក់ផ្អើល ស្ថិតនៅក្នុងភូមិកំពង់ត្រឡាច ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តរត់តាក់ស៊ីខាងលើនេះ បើកបរក្នុងល្បឿន១យ៉ាងលឿន តាមដងផ្លូវជាតិលេខ៥ លុះធ្វើដំណើរមកដល់ត្រង់ចំណុចផ្លូវកោង ស្រាប់តែរថយន្តជ្រុលចង្កូតបុកផ្ទះប្រជាពលរដ្ឋលក់ដូរមួយកន្លែង នៅមាត់ទឹក បណ្តាលឲ្យផ្ទះនិងរថយន្ត រងការខូចខាតយ៉ាងដំណំផងដែរ ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យធ្វើកំណត់ហេតុ និងនាំយកវត្ថុតាង រួមទាំងតៃកុងរថយន្ត និងម្ចាស់ផ្ទះរងគ្រោះ ទៅកាន់ប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើការដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់ ។

សូមបញ្ជាក់ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ តាមការឲ្យដឹងពីមន្រ្តីសមត្ថកិច្ចនៅទីនោះថា មិនមាននរណាម្នាក់ រងគ្រោះថ្នាក់ក្នុងហេតុការណ៍ខាងលើនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិបន្តិចបន្តួចតែប៉ុណ្ណោះ ៕

មតិយោបល់