ព័ត៌មានជាតិ

Toni Kroos មហិច្ឆិតា​ការពារពាន​ក្នុងស្រុក និង ដណ្តើមពាន UEFA Champions League

​ខ្សែបម្រើ​របស់​ក្លិប Bayern Munich កីឡាករ Toni Kroos បាន​និយាយថា ពួកគេ​មានបំណង​រក្សាពាន Bundesliga និង German Cup ក៏​ដូចជា​បង្កើន​ឲ្យ​ខ្លាំងឡើង ដើម្បី​ដណ្តើមពាន UEFA Champions League មក​វិញ​ផង​ដែរ​។​
EMP_TONI_KROOS_03-469594
​ក្រុម Bayern Munich បាន​ធ្លាក់​ចេញពី​ការការពារ​ពាន UEFA Champions League កាល​ពី​រដូវ​កាល​មុន បន្ទាប់​ពី​ធ្លាក់​ចេញ​នា​វគ្គ ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ដែល Real Madrid លើ​កពាន មួយ​នេះ ។​

​កីឡាករ Toni Kroos បាន​ប្រាប់​ដល់ គេហទំព័រ Bundesliga ឲ្យដឹងថា “​គោលដៅ​របស់​យើង គឺ​ចង់​ការការពា​ន​នៅក្នុង​ស្រុក ហើយ​ក៏​ចង់​បាន​ពាន UEFA Champions League ផងដែរ ” ។​

​បញ្ជាក់​ផង​ដែរ​ថា កីឡាករ អាល្លឺម៉ង់ រូបនេះ បច្ចុប្បន្ន​កំពុង​ជាប់​ភារៈកិច្ច លេងឲ្យ​ក្រុម​អាល្លឺម៉ង់ នៅ​ប្រេ​ស៊ីល ដោយ​ថ្ងៃទី ៤ ខែកក្កដា នេះ អាល្លឺម៉ង់ និង​ជួប​បារាំង វេលា​ម៉ោង ១១ និង​០០ នាទី នា​វគ្គ​៨ ក្រុម​ចុងក្រោយ​៕​

មតិយោបល់