កណ្ដាលៈ (ព័ត៌មានបឋម) នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ មានករណីដកកាំភ្លើងវាយក្បាលសន្តិសុខម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ហេតុការណ៍នេះ កើតឡើងស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជនបង្កសង្ស័យជាមន្ត្រីយោធាផ្កាយ១ និងជាម្ចាស់គ្លីនិចមន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នួល បានដកកាំភ្លើងវាយក្បាលសន្តិសុខម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់។
មូលហេតុ៖ មិនទាន់ដឹង។
ក្រោយពីកើតហេតុសមត្ថកិច្ច នាំខ្លួនបង្កទៅធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល៕
មតិយោបល់