ព័ត៌មានជាតិ

បងប្រើសារធាតុញៀនម្នាក់ ស្រែកឡូឡារំខានអ្នកជិតខាងដេកយប់ ខឹងប្អូនចូលទៅឃាត់ យកស្នាប់ដៃដែកដឺរ៉ា វាយក្បាល ឲ្យបែកហូរឈាម

​កណ្តាលៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​អន្លង់​ចិន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​ (​យក​ស្នាប់ដៃ​វាយ​ប្អូនបង្កើត​បណ្តាល​ឲ្យ​បែប​ក្បាល​)​ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​២១​និង​៣០​នាទី​ ចំណុច​ភូមិ​ក្បាលកោះ​ សង្កាត់​កោះអន្លង់ចិន​ ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ សាត​ កុសល​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ទីលំនៅ​ ភូមិ​ក្បាលកោះ​ សង្កាត់​កោះអន្លង់ចិន​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ មុខរបរ​ កសិករ​។​

​ដៃដល់​ឈ្មោះ​សាត​ សែន​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ទីលំនៅ​ ភូមិ​ក្បាលកោះ​ សង្កាត់​កោះអន្លង់ចិន​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ មុខរបរ​ មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។​

​វត្ថុ​តាង​ចាប់​យក​៖​ -​ស្នាប់ដៃ​ធ្វើ​អំពី​ដែក​ដឺ​រ៉ា​០១​ -​ទូរស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក​N​ចុច​ពិល​។​

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​កើតហេតុ​ខាងលើ​ ពេល​ដែល​ជន​រង​គ្រោះជា​ប្អូនបង្កើត​មក​ពី​រក​ត្រី​ មក​ដល់​ផ្ទះ​វិញ​ ស្រាប់​ឃើញ​ជនសង្ស័យ​ជា​បង​បង្កើត​ កំពុង​តែ​ស្រែក​ឡូឡា​ជេរ​គេ​ ជេរ​ឯង​មិនដឹង​មូលហេតុ​ ពីព្រោះ​ជនសង្ស័យ​ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន​ជា​​ប្រចាំ​ ។​ ឃើញ​ដូចនេះ​ ជន​រង​គ្រោះ​បាន​ទៅ​ឃាត់​ជនសង្ស័យ​កុំ​ឲ្យ​ស្រែក​ឡូឡា​រំខាន​អ្នក​ជិតខាង​ដេក​ យប់​ហើយ​ ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង​បាន​ស្ទុះ​ទៅ​យក​ស្នាប់ដៃ​ធ្វើ​អំពី​ដែក​​ដឺ​រ៉ា​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្តា​​ល​ ឲ្យ​រង​របួស​ចំ​ក្បាល​០២​កន្លែង​ និង​ចំ​លើ​ថ្ងាស​ខាងឆ្វេង​១​កន្លែង​រយះ​ហូរ​ឈាម​ ។​

ភ្លាម​នោះ​ ជន​រង​គ្រោះ​បាន​​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កោះអន្លង់ចិន​ចុះ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ទាំង​ដកហូត​វត្ថុ​តាង​បញ្ជូន​បន្ត​មក​កាន់​អធិការដ្ឋាន​នគរ​​បាល​ក្រុង​តា​ខ្មៅ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់