ព័ត៌មានជាតិ

ក្រុម​អ៊‌ិស្លាម​បង្កើត​រដ្ឋ IS នៅ ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី​បាន​ចាប់​កុមារ​ជា ច្រើន​រយ​នាក់​ដើម្បី​“​ប្ដូរ​ខួរក្បាល​

​ដើម្បី​បង្កើន​កម្លាំង​ទាហាន​សម្រាប់ ធ្វើសង្គ្រាម​អាទិទេព​ក្នុង​ការបង្កើត​រដ្ឋ អ៊‌ិស្លាម ក្រុម​អ៊‌ិស្លាម​បង្កើត​រដ្ឋ IS នៅ ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី​បាន​ចាប់​កុមារ​ជា ច្រើន​រយ​នាក់​ដើម្បី​“​ប្ដូរ​ខួរក្បាល​” និង ហ្វឹកហ្វឺន​ឱ្យ​ក្លាយជា​ទាហាន​បម្រុង​ដែល មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការធ្វើ សង្គ្រាម​នៅ​ពេល​អនាគត ។​
​នៅក្នុង​បទសម្ភាសន៍​មួយ​នៅ​តំបន់ ភៀសខ្លួន​មកពី​ស្រុក កូបា​នី នៅ​ព្រំដែន ស៊ី​រី ៦​គ្រួសារ​នៅ​ទីនោះ​បាន​រៀបរាប់​ពី រឿងរ៉ាវ​កូនប្រុស​របស់​ខ្លួន​ត្រូវ​ក្រុម IS ចាប់​យក​ទៅ​បាត់ ហើយ​“​ប្ដូរ​ខួរក្បាល​” ធ្វើឱ្យ​កុមារ​ដែល​ពួកគេ​ទាំងអស់​មាន ស​ភាពខុសប្រក្រតី ។ តាម​ការរៀបរាប់ សិស្ស​១៤៩​នាក់​ដែល​ក្រុម​IS ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា នៅ​ទីក្រុង អា ឡែ​ប៉ូ ប្រទេស​ស៊ី​រី ។​
​លោក ហា​មី​ត ដែល​មាន​កូនប្រុស ម្នាក់​ក្នុងចំណោម​សិស្ស​១៤៩​នាក់​បាន រៀបរាប់​ឱ្យដឹងថា​នៅ​ពេល​កូនប្រុស របស់​លោក​ត្រូវ​ក្រុម​IS ចាប់​ខ្លួន​មិន ឃើញ​ត្រឡប់មកផ្ទះ​វិញ​រយៈពេល​ជាង មួយ​សបា្ដហ៍ ។ នៅពេល​នោះ​ក៏​មាន មនុស្ស​ម្នាក់​ចៃដន្យ​ឃើញ​លេខ​ទូរស័ព្ទ របស់​ក្រុម​IS សម្រាប់​ទំនាក់ទំនង​តាម បណ្ដាញ​អ៊ិន​ធឺ​ណេត ។ ពេលនោះ​លោក ហា​មី​ត បាន​ទូរស័ព្ទ​ទៅកាន់​លេខ​ទូរស័ព្ទ នោះ ហើយ​ក្រុម​IS ក៏​បាន​ឱ្យ​ទូរស័ព្ទ​ទៅ កាន់​កុមារ​ម្នាក់​និយាយ ។ ពេល​និយាយ តាម​ទូរស័ព្ទ កុមារ​រូបនោះ​មាន​អារម្មណ៍ ភ័យខ្លាច​ជាខ្លាំង និង​យប់​មិន​ឈប់​នោះ ឡើយ ។ លោក​ក៏​មិន​អាច​និយាយ​អ្វី​បាន ក្រៅពី​យំ​ដែរ ដោយ​ឃើញ​ថា​ខ្លួន​អ​សមត្ថ ភាព​ក្នុង​ការជួយ​ដល់​កូន​របស់​ខ្លួន ។​
​ប្រមាណ​នាទី​ក្រោយមក មេដឹកនាំ ក្រុម​IS ក៏​បាន​លើក​ទូរស័ព្ទ​នោះ​និយាយ វិញ ដោយ​ដាក់​លក្ខខណ្ឌ​ថា កុមារ​ទាំង នោះ​ត្រូវបាន​ដោះលែង​លុះត្រា​ណា​តែ ក្រុម​IS ដែល​ត្រូវ​ចាប់ខ្លួន ក៏​ត្រូវបាន ដោះលែង​ឱ្យ​មាន​សេរីភាព​ផងដែរ ។ ប៉ុន្ដែ​លោក ហា​មី​ត បាន​បកស្រាយ​ថា លោក និង​គ្រួសារ​កុមារ​ទាំង​អស់​នោះ​ជា អ្នកក្រីក្រ គ្មាន​សំឡេង​គ្រប់គ្រាន់​ក្នុង​ការ ទាមទារ​ឱ្យ​ដោះលែង​ក្រុម​IS នោះឡើយ​។ ទន្ទឹមនឹងនោះ​លោក​ក៏​បាន​អង្វរក​សុំ​ក្រុម IS ឱ្យ​ដោះលែង​ក្មេងៗ​ទាំងនោះ ។ ប៉ុន្ដែ មេដឹកនាំ​ក្រុម​IS បាន​តបត​វិញ​ថា ប្រសិនបើ​ទាហាន​ក្រុម​IS មិន​ត្រូវបាន ដោះលែង​ទេនោះ មួយ​សបា្ដហ៍​ក្រោយ មក កុមារ​ទាំងនោះ​នឹង​ត្រូវ​ស្លាប់​ម្ដង ម្នាក់ៗ ។ ទោះយ៉ាងណា ក្រុម IS មិន បានសម្លាប់​កុមារ​ទាំងនោះ​ឡើយ ពួកគេ បាន​ប្ដូរ​“​ខួរក្បាល​”​ឱ្យក្លាយ​ទៅ​ជា​ទាហាន បម្រុង​របស់​ក្រុម​IS ទៅវិញ ។​
​តើ​ក្រុម​IS ប្ដូរ​ខួរក្បាល​កុមារ​ទាំង នោះ​បាន​ដោយ​វិធី​ណា​?
​រយៈពេល​៥​ខែ​ក្រោយ​មក កុមារ​ទាំង នោះ​ត្រូវបាន​ដោះលែង​មួយចំនួន ប៉ុន្ដែ​កុមារ​ដែល​ត្រូវ​ដោះលែង​ហាក់​បី ដូចជា​មាន​ជំងឺសរសៃប្រសាទ ។ មួយ ថ្ងៃៗ កុមារ​ទាំងនោះ​បន់ស្រន់​ឥត​ឈប់ ឈរ មិន​និយាយស្ដី​ជាមួយ​អ្នក​ណា និង មាន​ឥរិយាបថ​ចម្លែកៗ​ទៀតផង ។ កូន ប្រុស​របស់លោក ហា​មី​ត បាន​និយាយ ទៅកាន់​ឪពុក​ម្ដាយ​របស់​ខ្លួន​ក្រោយ​ដោះ លែង​ថា ប្រសិនបើ​មិន​បន់ស្រន់​ទេនោះ មុន និង​ក្រោយ​ក៏​ត្រូវ​ក្រុម​ទាហាន​អាទិ ទេព​សម្លាប់​ផងដែរ ។ កុមារា​នោះបាន ស្នើ​ម្ដាយ និង​បងស្រី​ត្រូវតែ​ពាក់​ស្បៃ គ្រប​មុខ ធ្វើ​ដូច្នេះ​ទើប​ជា​ស្ដ្រី​ពិតប្រាកដ​។​មនោគមន៍វិជ្ជា​ជាច្រើន​ម៉ោង ក្នុង​មួយ​ថ្ងៃៗ ស្ដីពី​ច្បាប់​សាសនា ។ ក្នុង នោះ​ស្រី​ត្រូវ​បង្ខំ​ឱ្យ​បិទ​ស្បៃ​មុខ ហាម​ផឹក ស្រា ស្ដាប់​ចម្រៀង ។ ជីវិត​នៅលើ​ភព ផែនដី​នេះ ពិតជា​គ្មាន​ន័យ​អ្វី​ទាំងអស់ ដូច្នេះ​ត្រូវតែ​សម្លាប់​អ្នក​ធ្វើ​ព្រងើយ ។ ទាំងនោះ​ជា​កាតព្វកិច្ច​របស់​ក្រុម​ទាហាន ទាហាន​អាទិទេព​ដែល​ត្រូវតែ​ធ្វើ​។ លើស ពី​នេះ​ទៅទៀត ក្រុម​IS បាន​បង្កើឱ្យ​កុមារ ទាំងនោះ​មើល​ឃ្លីប​វីដេអូ​រន្ធត់ៗ​ជា ច្រើន​ក្នុងនោះ​មាន​ឃ្លីប​វីដេអូ​កាត់ ក្បាល ឃ្លីប​បាញ់​សម្លាប់​មនុស្ស ក៏​ដូច ជា​ទារុណកម្ម​ដល់​បុគ្គល​ណា​ដែល​ធ្វើ ខុស​។ កុមារ​ក្នុង​ចំណោម​នោះ​ដែល​មិន ស្ដាប់​បង្គប់ ត្រូវ​ក្រុម​IS វាយ ដាក់​ទារុណ កម្ម​យ៉ាងខ្លាំង ១០​ថ្ងៃ​ក្រោយមក​នៅ​ដើរ មិន​ទាន់​រួច​ផង ។​
​ដោយ​ការធ្វើ​ទារុណកម្ម​វាយប្រហារ បញ្ចូល​មនោគមន៍វិជ្ជា​អ៊‌ិស្លាម​ធ្វើឱ្យ កុមារ​ទាំងឡាយ​ដែល​ពួក​គេ​ចាប់ខ្លួន​ទៅ ប្រែក្លាយ​ជា​មនុស្ស​ឡប់សតិ សរសៃ ប្រសាទ ចេះ​តែ​នឹកឃើញ​ដល់​ច្បាប់ ទម្លាប់​ដែល​ក្រុម​IS បាន​កំណត់ទុក សម្រាប់​ពួកគេ ។​
​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​របស់ កម្លាំង​ទាហាន​អាមេរិក​ទៅ​លើ​ក្រុម ឧទ្ទាម​IS នៅ​អ៊ីរ៉ាក់ និង​ស៊ី​រី កាលពី​ថ្ងៃ​ទី ១៩ ខែតុលា អាមេរិក​បាន​បើក​ការ​វាយ ប្រហារ​ដល់​ទៅ​២៥​លើក​តាម​ដែន អាកាស​ទៅលើ​ទីតាំង​សំខាន់ៗ ក្នុងនោះ គឺ​វាយប្រហារ​ដណ្ដើម​ស្ថានីយ​ប្រេង​ពី ក្រុម​IS មកវិញ ។​
​កាលពី​ចុង​សបា្ដហ៍​កន្លងមក ក្រុម​IS បាន​បើក​ការវាយប្រហារ​៣​លើក​ចូល ទៅ​កាន់​ស្រុក កូបា​នី ដោយ​កាំភ្លើង ត្បាល់​។ ការប៉ះទង្គិច​គ្នា​រវាង​ទាហាន អាមេរិក នឹង​ក្រុម​IS បានធ្វើឱ្យ​ខ្មាន់​កាំ​-​ភ្លើង​IS ២១​នាក់​បាត់បង់​ជីវិត ។ តាម អង្គការ​សិទ្ធិមនុស្ស ការវាយប្រហារ របស់​អាមេរិក​បាន​សម្លាប់​ពលរដ្ឋ​ស្លូត ត្រង់​១០​នាក់​ផង​ដែរ ។ ដូច្នេះ​អាមេរិក​ចាំបាច់​ត្រូវតែ​បណ្ដុះ បណ្ដាល​ពលរដ្ឋ​នៅក្នុង​តំបន់​ដើម្បី​វាយ ប្រហារ​ជាមួយ​ក្រុម​IS ទើប​ទទួលបាន​ជោគជ័យ​ទាំងស្រុង ។​
​បើ​ទោះ​អាមេរិក និង​សម្ពន្ធមិត្ដ​បាន វាយប្រហារ​ឥតឈប់ឈរ តែ​ក្រុម​IS នៅ តែ​បង្កើន​ការវាយប្រហារ​ពង្រីក​ទឹកដី គ្រប់គ្រង​ជា​បន្ដបន្ទាប់ ទាំង​នៅក្នុង ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​ក្នុងពេល​តែមួយ ដោយសារតែ​IS មាន​ទាហាន និង​សព្វា វុ​ធ​គ្រប់គ្រាន់​សម្រាប់​វាយប្រហារ ។​
​នៅពេលនេះ ក្រុម​IS ដណ្ដើមបាន គ្រប់គ្រង​ទឹកដី​អ៊ីរ៉ាក់​ជិត​ពាក់កណ្ដាល​ទៅ ហើយ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។ រដ្ឋា​ភិ បាល​អ៊ីរ៉ាក់​បាន​ប្រកាស​ឱ្យដឹងថា ទឹកដី អ៊ីរ៉ាក់​៤០​ភាគរយ​បាន​ធ្លាក់​ចូល​ក្នុង​ដៃ ក្រុម​IS ។ ក្រុម​ឧទ្ទាម​IS បាន​ប្រកាស​ឱ្យ ដឹង​ដែរ​ថា នៅពេល​ដណ្ដើម​បាន​ការ​
​គ្រប់គ្រង​បង្កើត​ទៅជា​រដ្ឋ​អ៊‌ិស្លាម​ឯករាជ្យ នោះ ពួកគេ​នឹង​ស្ដារឡើងវិញ​នូវ​របប ទាសករ​ដែល​កំពុងតែ​បាត់បង់​នៅលើ ពិភពលោក ។​
​ក្រុម​អ្នកឯកទេស​បានបញ្ជាក់​ថា បើ អាមេរិក និង​លោក​ខាងលិច​គ្មាន​វិធាន ការទប់ស្កាត់​ទាន់ពេលវេលា​ទេ​នោះ ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី​ទាំងមូល​ប្រែក្លាយ ទៅ​ជា​ទឹកដី​របស់​អ៊‌ិស្លាម​ជ្រុលនិយម មិន​ខាន​៕​
ISIS

មតិយោបល់