ព័ត៌មានជាតិ

សង្ស័យគ្រោះថ្នាក់ចរាចរណ៍រថយន្តមិនចាំម៉ាកបុកម៉ូតូ បណ្ដាលឲ្យកិនក្បាលបុរសម្នាក់បែកខ្ទេចស្លាប់ នៅផ្លូវជាតិលេខ៣

ភ្នំពេញ: នៅវេលាម៉ោង ៣និង២០នាទីយប់ឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ សង្ស័យគ្រោះថ្នាក់ចរាចរណ៍រថយន្តមិនចាំម៉ាកបុកម៉ូតូ បណ្ដាលឲ្យកិនក្បាលបុរសម្នាក់បែកខ្ទេចស្លាប់ ស្ថិតលើផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងងខាងត្បូង១ ជិតនិងកងពលតូចលេខ៧០ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ខឿន ខាវ ភេទប្រុស អាយុ ២២ឆ្នាំ មានស្រុកកំណើត ភូមិព្រៃខ្មៅ ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (សមត្ថកិច្ចឆែកឃើញអត្តសញ្ញាណប័ណ្ណ)បើកបរម៉ូតូម៉ាក ហុងដាឌ្រីមសង់ ស៊េរីឆ្នាំ ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IE-1696។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យវាស់វែងយកម៉ូតូទៅរក្សាទុក និងបន្តស្វែងរកសាច់ញាតិជនរងគ្រោះ ដើម្បីប្រគល់ជូនយកទៅធ្វើបុណ្យ៕

មតិយោបល់