ព័ត៌មានជាតិ

កុំចេះតែហ៊ានច្នៃស៊ីម៉ាំងបង្កសម្លេងរំខាន ពេលនេះជាប់ហើយនៅខេត្តបាត់ដំបង

បាត់ដំបង: សមត្ថកិច្ចឃាត់ខ្លួនអ្នកប្រើប្រាស់ម៉ូតូច្នៃស៊ីម៉ាំងបង្កសម្លេងរំខាន នៅពេលយប់ត្រូវនាំមកធ្វេីការអប់រំណែនាំនៅស្នងការដ្ឋាននគរបាលនាយប់ថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២១ អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបា ត់ដំបង ក្រុមអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាន និងកម្លាំងនគរបាលក្រុងបាត់ដំបងបានធ្វេីការត្រួតពិនិត្យនិងឃាត់ អ្នកប្រេីប្រាស់ម៉ូតូដែល បំ ពាក់ដោយបំពង់សីម៉ាំងកែច្នៃបង្កសម្លេងខ្លាំងរខានពេលយប់នៅក្នុងក្រុងបាត់ដំបងចំនួន ០៩ គ្រឿង។

ក្រោយពេលឃាត់រក្សាទុកម៉ូតូទាំង០៩គ្រឿង នេះរួចមកពិនិត្យឃេីញថា ម៉ូតូទាំងនេះក្រៅពីការកែ ច្នៃបំពង់ស៉ីម៉ាំងដេីម្បីបន្លឺសម្លេងខ្លាំងៗនៅ មានលក្ខណ:មិនត្រឹមត្រូវលេី ចំណុចផ្សេងទៀត ដែល ផ្ទុយពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

នៅពេលនេះលោកឧត្តមសេនីយ៍ ស្នងការបាន ប្រគល់ភារកិច្ចទៅការិ យាល័យនគបាលចរាចរ ណ៍ ផ្លូវគោកអនុវត្ត ការដោយអប់រំណែនាំដល់ម្ចាស់ម៉ូតូឱ្យឈប់ប្រព្រឹត្តសកម្មភាពបែបនេះ បន្តទៀតនិងតម្រូវឱ្យប្តូរស៊ីម៉ាំងម៉ូតូបានត្រឹមត្រូវរួចធ្វេីការផាកពិន័យទៅតាមអំពេីល្មេីសច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកមុនពេលប្រគល់ជូនម្ចាស់វិញ ៕

 

មតិយោបល់